Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន Toyota ថ្មីស៊េរីឆ្នាំ២០២៣ ទើបចេញមួយនេះ តម្លៃខ្ទង់ ១៥ ០០០ដុល្លារតែប៉ុណ្ណោះ

  • បោះពុម្ព

ក្រុមហ៊ុន Toyota ទើបតែបានបញ្ចេញរថយន្ត Yaris Ativ ថ្មីឆ្នាំ២០២៣ ជំនាន់ទី៤ ក្នុងប្រទេសថៃ ឬហៅថាម៉ូដែល Vios នៅតាមទីផ្សារប្រទេសមួយចំនួន ដែលមានតម្លៃធូរថ្លៃ។

ផ្នែកខាងមុខរបស់រថយន្ត Sedan មួយនេះ រំលេចដោយប៉ាណាដ៏ធំរាងជាបន្ទាត់ដេក អមដោយចង្កៀងមុខដ៏ស្រស់ស្អាត និងរន្ធបឺតខ្យល់នៅសងខាង។ ឯចង្កៀងស្តុបក្រោយធ្វើជារាងជ្រុងៗ ហើយក៏មានរន្ធបឺតខ្យល់នៅផ្នែកខាងក្រោមសងខាងផងដែរ ទោះមិនទំនើបណាស់ណា តែមើលទៅស៊ីគ្នាជាមួយតួឡានទាំងមូល។ យ៉ាងណាមិញ បើយើងមើលផ្នែកកាប៊ីនវិញ ឃើញថាទំនើបគ្រាន់បើដែរពោលគឺធ្វើឡើងបែប Premium ដូចជា កៅអីពូកស្បែកពិសេស ដៃចង្កូតមានប៊ូតុងច្រើន ប្រព័ន្ធកម្សាន្ត Touchscreen ៩អ៊ីញ និងកុងទ័រ semi-digital ទំហំ ៧អ៊ីញ។

ក្រៅពីនេះ វាមានរន្ធម៉ាស៊ីនត្រជាក់មុខក្រោយ, ភ្លើង ambient light, speaker ៦គ្រាប់ និងមានរន្ធ USB ចំនួន៤ផងដែរ។ មិនតែប៉ុណ្ណោះ វាមានប្រឡោះដាក់ឥវ៉ាន់នៅគូទក្រោយទៀត។ Toyota Yaris Ativ 2023 ប្រើម៉ាស៊ីន Dual VVT-iE ចំណុះ ១,២លីត្រ ផលិតបានកម្លាំង ៩៣សេះ និងកម្លាំងរមួល ១១០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ Super CVT-i រត់ប៉ុងមុខ។ ជាមួយគ្នានេះ វាក៏មាន Driving Mode ចំនួន៣ផងដែរ ដូចជា Eco, Normal និង Sport។ ក្នុងទីផ្សារប្រទេសថៃ រថយន្តនេះ មានតម្លៃចាប់ពីជាង ១៥ ០០០ដុល្លារ ដល់ជាង ១៩ ០០០ដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ៕

ដកស្រង់ពី៖Sabay