Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Kim Soo Hyun & Super Junior ក្លាយជាអ្នកនាំភាពជោគជ័យដល់ Yuqi ទាំងមិនដឹងខ្លួន

  • បោះពុម្ព

Yuqi គឺជាតារាចិន ដែលស្ថិតក្នុងជំនាន់ ទី៤ របស់ K-Pop និងក៏ជាសមាជិកឆ្នើមម្នាក់របស់ (G)I-DLE ដែរ។

នៅពីតូច នាងគឺជាក្មេងស្រីដែលមានភាពក្លាហាន ចូលចិត្តសាកល្បងអ្វីថ្មី និងក៏ជាសិស្សពូកែប្រចាំសាលាដែរ។ ប៉ុន្តែនាមជាអ្នកគាំទ្រម្នាក់របស់ K-Pop ទើបនាងតែងតាមដាន និងគាំទ្រវិស័យនេះ ទៅតាមនិស្ស័យធម្មជាតិរបស់យុវតីសម័យថ្មី។ ជាក់ស្ដែងក្រុមដែលជា Idol របស់នាងដំបូងនោះគឺ Super Junior ហើយក្រុមនេះហើយដែលជាដើមហេតុ ឬ ឫសគល់ធ្វើឲ្យ Yuqi ចង់ចាប់អាជីពជាតារា K-Pop។ ពេលនេះការខិតខំរបស់នាងបានជោគជ័យហើយ ហើយនាងក៏មិនភ្លេចនឹកដល់ Super Junior ដែលធ្វើឲ្យនាងមានថ្ងៃនេះដែរ។

សារដ៏វែងចេញពី Yuqi ត្រូវបានបង្ហោះ ក្រោយ Lucky Fan រូបនេះ បានជួបសំណេះសំណាលផ្ទាល់ជាមួយ Super Junior ទាំងក្រុម ពេលទៅមើលការប្រគំតន្ត្រី។ ក្នុងសំណេរដ៏វែងនោះ Yuqi បានលើកឡើងថា ក្ដីស្រមៃក្លាយជាតារារបស់នាង កាន់តែរីកធំ ពេលនាងមើល Super Junior។ នាងថា ខ្លួននឹងប្រឹងប្រែងបន្ថែម ដើម្បីអាចឈរលើឆាក ហើយរក្សាភាពចែងចាំងបានយូរដូចក្រុម Super Junior ហើយមិនភ្លេចអរគុណ Idol ដែលជួយឲ្យនាងអាចសម្រេចក្ដីស្រមៃមួយនេះ ក៏ដូចជាសន្យាថានឹងធ្វើជា Fan ម្នាក់ដែលអាចឲ្យ Super Junior មានមោទកភាពខ្លាំងបំផុត។

ក្រៅពី ក្រុមចម្រៀង Legend មួយនេះ ក៏នៅមានតារាប្រុសម្នាក់ទៀត ដែលអាចធ្វើឲ្យ Yuqi ចេះនិយាយភាសាកូរ៉េយ៉ាងស្ទាត់ ដែលជាស្ពាននាំនាងឲ្យមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងក្នុងពិភព K-Pop។ Yuqi បានទម្លាយថា៖ «ក៏ព្រោះតែតារាសម្ដែង Kim Soo Hyun» ជាអ្នកធ្វើឲ្យនាងអាចហាត់និយាយភាសាកូរ៉េបានល្អ។ នោះដោយសារនាងគឺជា Fan របស់រឿង My Love From The Star។ សមាជិក (G)I-DLE រូបនេះនៅបានបន្ថែមថា នាងរៀនភាសាកូរ៉េ ស្របពេលកំពុងមើលរឿងភាគមួយនេះ។ អរគុណដល់ក្ដីស្រឡាញ់ដែលនាងខំតាមដានរឿង រហូតអាចហាត់និយាយ បានស្ទាត់ ទាំងដែលខ្លួនជនជាតិចិនសុទ្ធសាធ៕

 

 

ដកស្រង់ពី៖Sabay