Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Shuhua ដួលកណ្ដាលឆាក ពេល​កំពុងសម្ដែងជាមួយក្រុមសុខៗ នៅ Concert ក្រុមថ្មីៗនេះ

  • បោះពុម្ព

មានសេចក្ដីរាយការណ៍មកថា Shuhua ((G)I-DLE) បានដួលលើឆាក អំឡុងពេលក្រុមកំពុងសម្ដែង លើឆាកការប្រគំតន្ត្រីទេសចរណ៍ឆ្នាំ ២០២២ "Just Me” នៅទីក្រុងមិចស៊ីកូ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

អ្នកគាំទ្របានឲ្យដឹងថា Shuhua មិនអាចបន្តការសម្ដែងបានទៀត ហើយស្រាប់តែអង្គុយចុះ ដួលលើឆាកភ្លាមៗ ពេលកំពុងសម្ដែងបទ «My Bag»។ ពេលនោះ Yuqi បានទៅជួយនាង ហើយលើកគ្រា ចុះពីលើឆាក ស្របពេលសមាជិក ៣នាក់ផ្សេងទៀត បន្តការសម្ដែង កុំឲ្យដាច់។ ព័ត៌មានបន្ថែមពីអ្នកដែលបានឃើញផ្ទាល់ នៅបានបញ្ជាក់ដែរថា Shuhua អស់ខ្យល់ (អស់ថាមពល) ដោយសាររយៈកម្ពស់ខ្ពស់ (សម្ពាធខ្យល់) ឬអាចនិយាយឲ្យស្រួលយល់ គឺប្រៀបដូចជាការប្លែកកន្លែង ចាញ់អាកាសធាតុ។

ជាមួយគ្នានោះ គេដឹងហើយថា នៅ មិចស៊ីកូ មានរយៈកម្ពស់ខ្ពស់ជាងនៅកូរ៉េខាងត្បូង ហើយ Shuhua មិនមែនជា Idol តែម្នាក់ដែលជួបបញ្ហានេះទេ ព្រោះកន្លងមកក៏ធ្លាប់មានតារាផ្សេងទៀតជួបបញ្ហានេះដែរ រហូតអស់ថាមពលសម្ដែងតទៀតលែងបាន ឬប្រឹងសម្ដែងទាំងឈឺ។ បន្ទាប់ពីបានសម្រាកស្រួលបួលហើយ ប្អូនពៅរបស់ (G)I-DLE ក៏បានប្រសើរឡើងវិញ ហើយអាចវិលមកសម្ដែងនូវបទចម្រៀងដែលនៅសេសសល់ជាមួយនឹងបងៗរហូតដល់ចប់៕

ដកស្រង់ពី៖ Sabay