Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធុញគេផ្ញើសារជាសំឡេងមក Telegram អាចបិទមិនឱ្យផ្ញើសារសំឡេងចូលបាន (អតិថិជនបង់លុយ)

  • បោះពុម្ព

សម្រាប់អ្នកប្រើបង់លុយ Telegram Premium ក្រុមហ៊ុនទើបផ្ដល់ជម្រើសថ្មី Restrict Voice Message កំណត់មិនឱ្យភាគីម្ខាងទៀតផ្ញើសារមកយើងជាសំឡេងបាន។

ការកំណត់នេះមានជម្រើស មិនឱ្យផ្ញើសារចូលជាសំឡេងទាំងគ្រប់មនុស្ស (Nobody) ឬកំណត់ត្រឹមមនុស្សដែលមានក្នុងបញ្ជីឈ្មោះអាចផ្ញើសារជាសំឡេងបាន (My Contacts) ឬកំណត់លើកលែងតែចំពោះមនុស្សប៉ុន្មាននាក់ក៏បាន (Exceptions)។ របៀបបើកមុខងារនេះ សូមចូលទៅកាន់ Settings > Privacy and Security > Voice Messages បន្ទាប់មកកំណត់តាមការចង់បាន។

យ៉ាងណា បើក្នុងកាលៈទេសៈខ្លះអ្នកមិនអាចស្ដាប់សំឡេងបាន អ្នកក៏អាចប្រើមុខងារ បម្លែងសារជាសំឡេងទៅជាតួអក្សរបានផងដែរ សម្រាប់អតិថិជនបង់លុយ Telegram Premium៕

ដកស្រង់ពី៖Sabay