Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Shuhua ប្អូនពៅ (G)I-DLE ឲ្យដំបូន្មានសម្រាប់ LGBTQ+ អ្នកដែលត្រូវឪពុកម្ដាយជំទាស់នឹងធម្មជាតិពួកគេ

  • បោះពុម្ព

Shuhua ((G)I-DLE) គឺជាតារា K-Pop ដែលតែងលើកយកប្រធានបទផ្សេងៗ មកនិយាយ និងបញ្ចេញមតិលើបណ្ដាញសង្គម ទៅតាមធម្មជាតិជាមនុស្សជឿជាក់ និងក្លាហានមិនខ្លាចអ្វីទាំងអស់។

នាងមិនដែលស្ទាក់ស្ទើរក្នុងការនិយាយ អ្វីដែលនៅក្នុងចិត្តឡើយ ពិសេសមានពេលមួយនោះ នាងថែមទាំងបានលើកឡើងពីមនុស្សប្រុសដែលប្រើអំពើហិង្សាទៅលើនារីនៅប្រទេសចិនទៀតផង។ ក្នុងសារនោះ Shuhua បាននិយាយថា៖ «ជូនដល់នារីៗជាទីស្រឡាញ់ ខ្ញុំសុំទោសដែលមិនអាចជួយសម្រាលភាពឈឺចាប់ ភាពភ័យខ្លាច និងការសោកស្ដាយរបស់អ្នក ប៉ុន្តែពេលនេះ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវរស់នៅឲ្យបានល្អ និងព្យាបាលផ្លូវចិត្តឲ្យបានរសាយ។ ជាងនេះទៅទៀត ជឿខ្ញុំណា៎ អ្នកគ្រប់គ្នានឹងអាចជម្នះតស៊ូ ដើម្បីរកយុត្តិធម៌អ្នកមកវិញ។ គ្មានហេតុផលណាដែលបង្ហាញក្ដីមេត្តា ចំពោះពពួកមនុស្សបោកប្រាស់ដូចពួកគេទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នកអាចមើលឃើញពីភាពកក់ក្ដៅ ក្នុងគ្រោះរបស់អ្នក»។

ដោយឡែក ទើបតែថ្មីៗនេះ Shuhua បានលើកឡើងនូវពាក្យពេចន៍មានន័យ ជាដំបូន្មានល្អៗ សម្រាប់អ្នកគាំទ្រខ្លួន ដែលព្យាយាមជម្នះនូវភាពភ័យខ្លាច ចំពោះឪពុកម្ដាយរបស់ពួកគេ។ មានអ្នកគាំទ្រម្នាក់បានសួរ Shuhua ថាតើពួកគេគួរធ្វើបែបណា បើពួកគេស្រឡាញ់អ្នកណាម្នាក់ដែលមានភេទដូចគ្នា? ចម្លើយខ្លី និងកក់ក្ដៅ គឺ Shuhua បាននិយាយថា៖ «ស្រឡាញ់គ្នាចុះ! គ្រាន់តែស្រឡាញ់ពួកគេដោយភាពក្លាហានទៅ! កុំយំ!» ក្នុងន័យនេះ Shuhua ចង់បញ្ជាក់ថា កុំឲ្យយើងបារម្ភជ្រុល ឬចាត់ទុករឿងទាំងនោះជាបញ្ហាធំ ដែលមិនអាចដោះស្រាយបាន។

នាងបានលើកចិត្តអ្នកគាំទ្រឲ្យបន្តតាមប្រមាញ់ក្ដីស្រឡាញ់ ដោយភាពក្លាហាន ហើយមិនបាច់ខ្វល់នឹងអ្វីដែលអ្នកដទៃគិតទេ។ មិនទាន់អស់ទេ នៅពេលមានអ្នកសួរថា តើគួរធ្វើបែបណា បើពួកគេត្រូវប្រឈមនឹងការមិនពេញចិត្តរបស់ឪពុកម្ដាយ? វាគ្មិនប្អូនពៅរបស់ ((G)I-DLE បានតប៖ «នេះគឺជាសំណួរល្អ! ការស្រឡាញ់នរណាម្នាក់ គឺជារឿងដែលអ្នកត្រូវធ្វើជាមួយខ្លួនអ្នក មិនមែនឪពុកម្តាយរបស់អ្នកទេ។ ដូច្នេះ ខ្ញុំគិតថា អ្នកគួរព្យាយាមទាក់ទងជាមួយឪពុកម្ដាយរបស់អ្នកយ៉ាងហ្មត់ចត់ និងឲ្យបានល្អ។

បើគាត់ស្រឡាញ់អ្នក គាត់នឹងព្រមទទួលយកអ្នកនៅទីបញ្ចប់។ ដូច្នេះមិនអីទេ។ អ្នកទាំងអស់គ្នាមិនដឹងទេថា ស្នេហាវាមានឥទ្ធិពលយ៉ាងណានោះ»៕

ដកស្រង់ពី៖ Sabay