Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់​ៗ តារា​សម្ដែង សឿន វីតា ងាក​មក​ចាប់​ដៃគូ​ជាមួយមិត្តម្នាក់ បើក​ហាង​លក់ទូរស័ព្ទធ្វើ​ព្រងើយ!

  • បោះពុម្ព

តារាសម្ដែងលោក សឿន វីតា ដែលបានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈដោយសារកូវីដ១៩នោះ ពេលនេះបានងាកចាប់ដៃគូសហការជាមូយមិត្តភ័ក្កម្នាក់បើកហាងលក់ទូរសព្ទដៃ ដែលមានយីហោថា "ស្នាដៃកូនខ្មែរ" ស្ថិតនៅខាងលិចវិឡាល័យសន្ធរម៉ុក តាមផ្លូវកម្ពុជាក្រោម។

ក្នុងគ្រាជួបជាមួយអ្នកសារព័ត៌មានដោយចៃដន្យ លោក សឿន វីតា បានបង្ហាញពីភាពរីករាយ និងបានបង្ហើបថា អាជីវកម្មមួយនេះ លោកទើបនឹងចាប់ដៃគូជាមួយមិត្តភ័ក្កទេបង្កើតឡើង ប៉ុន្មានខែនេះទេ ក្រោយការបើកផ្លូវរបស់មិត្តភ័ក្តិឲ្យលោកចូលមករួមចំណែក។ លោក ថ្លែងថា៖”គាត់ឃើញយើងហត់ពេកទៅលើការងាររបរអនឡាញ ដូចដែលបងដឹងស្រាប់ អីចឹងហើយបានគាត់ហៅមកដើម្បីក្លាយជាដៃគូសហការ ដោយចែកភាគលាភទៅតាមហ្នឹងនៅពេលបានផលចំណេញ”។

ត្បិតថា ខ្លួនមិនមានពិសោធន៍ច្រើនលើមុខរបរពេញនិយមនេះ ប៉ុន្តែតារាសម្ដែងមាឌឌាំង អះអាងថា តាមរយៈ មានក្ដីសង្ឃឹមច្រើន ដោយសារតែមិត្តភ័ក្តិរបស់លោក គេមានជំនាញខាងរបរទូរសព្ទនេះស្រាប់ ផ្សំនឹងឃើញឱកាសថា មុខរបរនេះមានទីផ្សារល្អ។ ដូច្នេះហើយ ប្រសិនបើហ្វេនៗ ទស្សនិកជន ឬមិត្តសិល្បៈណាមានតម្រូវការលើទូរស័ព្ទដៃអាចមករកលោកបាន។

តាមការបញ្ជាក់របស់ វីតា អាជីវកម្មរបស់លោក និងមិត្តភ័ក្តិនេះ មិនត្រឹមតែលក់ទេ តែក៏មានសេវាជួសជុល រួមទាំងសេវាដូរទូរស័ព្ទចាស់យកថ្មី ព្រមទាំងសេវាបង់រំលស់ថែមទៀត ដែលមធ្យោបាយពេញនិយមមួយនាពេលបច្ចុប្បន្ន។ ដោយសារតែបែបនេះហើយ លោកថា គិតតែត្រឹមពេលនេះ អាជីវកម្មរបស់លោក និងមិត្តភ័ក្តិបាន និងកំពុងដំណើរល្អ មានអតិថិជនចេញចូលឥតដាច់ហើយ។

តារាសម្ដែងសម្បុរស្រអែម បានដាក់ក្ដីរំពឹងខ្ពស់ថា អាជីវកម្មថ្មីនេះ ទំនងអាចនឹងជួយលោកបង្កើតជាប្រភពចំណូលរឹងមាំមួយផ្នែកទៀត ក្រៅពីសិល្បៈ និងមុខជំនួញលើអនឡានរបស់លោក។ លោក សឿន វីតា ជាតារាសម្ដែងគួរចាប់អារម្មណ៍ម្នាក់ ក្នុងនោះក៏ព្រោះលោកមានរូបរាងខ្ពស់សង្ហា សាច់ដុំធំៗ ពិសេស គឺលោកចូលចិត្តសម្ដែងជាតួអង្គកម្សត់ ក្រីក្រលំបាកជាដើម។ ក្រៅតែពីអាជីពជាតារាសម្ដែង លោកក៏ជាអ្នករកស៊ីអនឡាញលេចធ្លោម្នាក់ផង មុនមកចាប់ដៃគូជាមួយមិត្តភ័ក្តិ លើអាជីវកម្មថ្មីផ្នែកលក់ទរូរស័ព្ទថែមទៀតនាពេលថ្មីៗនេះ៕

ដកស្រង់ពី៖ Sabay