Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រឡាញ់គ្នា១០ឆ្នាំបែកគ្នាត្រឹមមួយប៉ព្រិចភ្នែក Prang មិនអស់ចិត្តបោះពាក្យមួយឃ្លា

  • បោះពុម្ព

ជាការពិតណាស់ថ្មីៗនេះបណ្ដារអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកមានការភ្ញាក់ផ្អើល និងសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងអំពីទំនាក់ទំនងស្នេហាស្អិតល្មួតរបស់តារាសម្ដែង Prang Kannarun ជាមួយកំលោះសង្ហា Tong Two Pee

បានដើរដល់ផ្លូវបំបែក។ ថ្វីត្បិតចំណងស្នេហ៍១០ឆ្នាំ មានអានុស្សាវរីយ៍រាប់មិនអស់ ស្និទ្ធស្នាល ដិតដាម ស្រឡាញ់គ្នាខ្លាំងប៉ុណ្ណា ចំណងស្នេហារវាង Prang និង Tong នៅតែមិនអាចបន្តកាត់ផ្ដាច់ត្រឹមពាក្យសង្សារចាស់។ ក្រោយផ្ដាច់ទំនាក់ទំនងជាមួយមិត្តប្រុស គេសង្កេតឃើញថា Prang ហាក់ស្ងប់ស្ងាត់យ៉ាងខ្លាំង ហើយទន្ទឹមនោះនាងក៏ទើបតែបញ្ចេញពាក្យពេចន៍មួយឃ្លាលើ Story IG ផ្ទាល់ខ្លួនដែលបង្ហាញពីអារម្មណ៍សោកសៅ និងបញ្ចេញនូវភាពក្រៀមក្រំនៃបេះដូងដែលបានប៉ះទង្គិចតាមរយៈសៀវភៅ។

Prang ថ្លែងថា៖ “ តាមរយៈសារពីសៀវភៅមួយក្បាលដែលនិយាយថា ការនិយាយរឿងក្នុងចិត្ត ចេញមកក្រៅគឺជាការសន្ទនាដ៏ល្អ។ ម្យ៉ាងវិញទៀត ការមិននិយាយអ្វីដែលនៅក្នុងចិត្តរបស់អ្នក គឺជាការសន្ទនាដ៏អាក្រក់មួយ។ ខ្ញុំហ៊ាននិយាយថាវាជាទស្សនៈល្អណាស់ពីសៀវភៅនេះវាឆ្លុះ បញ្ចាំងថាទំនាក់ទំនងល្អត្រូវតែនិយាយចេញពីក្នុងចិត្ត និងលាក់ទុកក្នុងចិត្ត"៕

ដកស្រង់ពី៖ Sabay