Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចមុខតារាល្បីៗជាច្រើនដួង ក្នុងពិធីសម្ពោធរឿងនៅរោងកុន Major យប់មិញ

  • បោះពុម្ព

ផលិតកម្ម អិល ឌី បង្កើតភាពលេចធ្លោរក្នុងចំណោមផលិតកម្មក្នុងស្រុកដោយក្នុងខែសីហា ឆ្នាំ២០២២ នេះ

ផលិតកម្មបានសម្ពោធខ្សែភាពយន្ដដល់ទៅ ២រឿង ខណៈដែលផលិតកម្មខ្លះត្អូញត្អែពីប្រាក់ចំណូលក្នុងវិស័យនេះដោយមិនទាន់អស់ចំហាយផលប៉ះពាល់ នៃជំងឺកូវីដ-១៩។ បន្ទាប់ពីសម្ពោធរឿង“លោកប៉ា មហាកូរ” កាលពីដើមខែ ស្រាប់តែនៅថ្ងៃទី២២ ខែសីហា អិល ឌី បានសម្ពោធខ្សែភាពយន្ដមួយទៀត គឺរឿង"សួស្ដីអ្នកជិតខាង" នៅរោងកុន Major ផ្សារទំនើបអ៊ីអន១។

ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ថ្លែងថា រូបលោកពិតជាសប្បាយរីករាយ ដោយឃើញមានការអញ្ជើញចូលរួមពីម្ចាស់ផលិតកម្មរាមអ្នកស្រី នួន សុន្ទរី និងតារាសម្ដែង ព្រមទាំងតារាចម្រៀងជាច្រើនដួងមិនធ្លាប់មានក្នុងពិធីសម្ពោធខ្សែភាពយន្ដរបស់ផលិតកម្មលោកកន្លងមកឡើយ។ លោកបន្ថែមថា នៅគ្រាដែលផលិតកម្មមួយចំនួនបានត្អូញត្អែពីការថតកុន ប៉ុន្ដែផលិតកម្មលោកនៅតែអាចដើរទៅមុខរួច។

ប៉ុន្ដែលោកថា បើផលិតរឿងបាន ឬមិនបាន គឺអាស្រ័យលើការគាំទ្ររបស់ទស្សនិកជន ហើយលោកជឿជាក់ថាទស្សនិកជននៅតែបន្ដគាំទ្រស្នាដៃជាច្រើនទៀតដែលចេញពីផលិតកម្មរបស់លោក។ ក្នុងឱកាសសម្ពោធរឿង “សួស្ដីអ្នកជិតខាង” កាលពីយប់មិញគេឃើញមានវត្ដមានតារាសម្ដែង និងចម្រៀងល្បីៗជាច្រើនដួងបានចូលរួមអបអរសាទរ។ ក្នុងនោះមានដូចជា៖ ស្រីអូន ទេព បូព្រឹក្ស សារ៉ាយ សក្ខណា ទឹម រដ្ឋា ទឹម វត្ដី សុភ័ក្ដ្រ កុសុម៉ា លោក ជា សុវណ្ណនរាហ៍ នូ ឧសភា និងរ៉ូលីន ជាដើម៕

ដកស្រង់ពី៖Sabay