Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាន ផានិត មានជំនឿចិត្ត១០០% ចំណោមបេក្ខជន៤រូបមានតែ ភិទិ ម្នាក់គត់សាកសមលើកពាន

  • បោះពុម្ព

លេចវត្តមានតារាចម្រៀងសំឡេងផ្អែមស្រទន់ សាន ផានិត បង្ហោះសារនិយាយចំៗទៅកាន់បេក្ខជន Cambodian Idol រដូវកាលទី៤ ថុល សុភិទិ

ក្នុងនាមជាសិស្សច្បងថា គ្រប់ពេជ្ររូបនេះសាកសមបំផុត លើកពានក្នុងរដូវកាលនេះបើផ្អែកលើសមត្ថភាព ទេពកោសល្យ និងបើធៀបទៅនឹងបេក្ខជន៣នាក់ផ្សេងទៀត។ កម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ កាន់តែគៀកដល់វគ្គផ្ដាច់ព្រ័ត ដោយនៅសល់ត្រឹម៤ថ្ងៃទៀតប៉ុណ្ណោះនិងបង្ហាញមុខម្ចាស់ពាន ខណៈមហាជនកំពុងវែកញ៉ែកលើកសរសើ Idol ក្នុងចិត្តរៀងៗខ្លួន ក្នុងនោះសូម្បីតែតារាចម្រៀងមានបទពិសោធច្រើនឆ្នាំលោក សាន ផាលិត ក៏បានបញ្ចេញមតិរបស់ខ្លួនផងដែរថាចំណោមបេក្ខជនទាំង៤មានតែ ថុល សុភិទិ ម្នាក់គត់សាកសមលើកពានក្នុងរដូវកាលនេះ បើផ្អែកលើសមត្ថភាព ទេពកោសល្យ សំឡេងផ្អែមពីរោះ ថ្នម ស្រទន់ មនោសញ្ចេតនា បត់បែន ពូកែ និងមានសមត្ថភាពប្លែកដាច់គេ ឬអាចនិយាយថាសំឡេងពីរោះមិនច្រឡំគេ។

សាន ផានិត ថ្លែង៖ “ប្អូន សុភិទិ នៅតែជាបេក្ខភាពសាកសម្យនិងលើកពានសំរាប់ខ្ញុំ ដោយសាតែប្អូន ជានិមិត្តរូបសំលេងនៃភាពប្លែកដាច់ដោយឡែកមិនច្រឡំគេ (Unique) ថ្នម អីន រលាក់ បត់បែនបាន ពិរោះតាមប្រភេទម៉េឡូឌីបទ ស្សេស ឆាក សមញល្អ”។ លើសពីនេះផ្អែកលើបទសោធយូរឆ្នាំក្នុងវិស័យនេះ សាន ផានិត បន្តថា បើទោះបីជាបេក្ខភាព៣នាក់ ទៀតក៏សុទ្ធតែមានសមត្ថភាពល្អខ្លាំងផងដែរនោះ ប៉ុន្តែអ្នកទាំង៣នៅមានកម្រិតសំឡេង សំឡេងនៅមានភាពមិនដាច់ដោយឡែក(Uniqued) នៅឡើយ។

យ៉ាងណាមិញទោះជាយ៉ាងណាបើនៅក្នុងវគ្គផ្ដាច់ព្រ័តនៅថ្ងៃអាទិត្យ ទី២៨ ខាងមុខនេះ មិនមែនជា ភិទិ ជាអ្នកលើកពាន ក៏កំលោះសង្ហាពោពេញដោយសមត្ថភាពនេះក៏បានលើកពាន និងយកឈ្នះបេះដូង មហាជន ក៏ដូចជាលោក សាន ផានិត ផ្ទាល់ហើយក៏ក្លាយជា Idol តែម្នាក់គត់ក្នុងចិត្តតារាចម្រៀងជើង ចាស់រូបនេះ៕

 

 

 

ដកស្រង់ពី៖ Sabay