Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូតូ Wave Alpha 2023 របស់ Honda ចេញហើយ តែមថ្មី តម្លៃធូរថ្លៃត្រឹម ៧០០ដុល្លារប៉ុណ្ណោះ

  • បោះពុម្ព

ក្រុមហ៊ុន Honda ក្នុងប្រទេសវៀតណាម បានប្រកាសចេញផ្លូវការម៉ូតូស៊េរីថ្មីរបស់ខ្លួនគឺ Wave Alpha 2023 ដែលមានតម្លៃជាង ១៧លានដុង ឬប្រហែល ៧៦០ដុល្លារ។

ម៉ូតូចង្កឹះលេខដែលឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារវៀតណាមមួយនេះ មកជាមួយ Version Special និង Standard ដោយវាត្រូវបានឌីហ្សាញតែមថ្មី ជាពិសេសនិមិត្តសញ្ញា Alpha ដែលរំលេចយ៉ាងធំទាក់ភ្នែក ប៉ុន្តែរក្សារូបរាងដដែល និងមានជម្រើសពណ៌ច្រើន។ តែយ៉ាងណា Honda Wave Alpha 2023 នៅតែបន្តប្រើម៉ាស៊ីនចំណុះ ១១០cc ដដែល ផលិតបានកម្លាំង ៨,២សេះ និងកម្លាំងរមួល ៨,៤ញ៉ូតុនម៉ែត្រ។

ជាមួយគ្នានេះ វាក៏មិនមានបំពាក់បច្ចេកវិទ្យាថ្មីអ្វីគួរឱ្យចាប់អារម្មណ៍ដែរ ក្នុងនោះកុងទ័រជាប្រភេទ Analog ដែលបង្ហាញពីចម្ងាយបើកបរ ល្បឿន និងកម្រិតសាំងជាដើម៕

ដកស្រង់ពី៖Sabay