Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គួរឱ្យសរសើរណាស់! បង្កើតពុម្ពអក្សរខ្មែរស្អាតៗដាក់ឱ្យបងប្អូនខ្មែរប្រើដោយមិនយកលុយមួយរៀល

  • បោះពុម្ព

អ្នករចនាពុម្ពអក្សរខ្មែរ លោក សួនម៉ៃ សុផានិត បន្ទាប់ពីបានដាក់ឱ្យប្រើពុម្ពអក្សរថ្មីមានភាពទាក់ទាញ «Kh_Phanith_Bobble» ដោយឥតគិតថ្លៃ ពេលនេះលោកថែមទាំងទម្លាក់ពុម្ពអក្សខ្មែរយីនីកូដផ្សេងទៀតរបស់លោកធ្លាប់រចនាពីមុនសម្រាប់សាធារណៈជនប្រើប្រាស់ទូទៅ។

ពុម្ពអក្សរខ្មែរយូនីកូដទាំងនេះរួមមាន «“KonKhmer_Sleokchher» និង «KonKhmer_RorBongPhtaes»។

សម្រាប់ការទាញយក សូមចូលទៅកាន់តំណលីងផ្លូវការរបស់ម្ចាស់កម្មសិទ្ធ៖ https://t.me/SuonMaysophanithOfficial

ការប្រើប្រាស់ពុម្ពអក្សរខ្មែររបស់ លោក សុផានិត អាចប្រើបានដោយឥតគិតថ្លៃ ប៉ុន្ដែបើចង់បានជា Full License សម្រាប់អាជីវកម្មអាចទាក់ទងទៅលោកផ្ទាល់បានក្នុងតេឡេក្រាមខាងលើ។ គួរបន្ថែមថា បច្ចុប្បន្នអ្នករចនាពុម្ពអក្សរចិត្តសប្បុរសរូបនេះកំពុងច្នៃម៉ូតអក្សរជា Family Font ដែលមានច្រើនប្រភេទ សម្រាប់ប្រើប្រាស់តាមតម្រូវការ។

ពុម្ពអក្សរថ្មីនេះលោកកំពុងរកឈ្មោះដាក់ឱ្យនៅឡើយ មិនទាន់ដាក់ឱ្យប្រើជាផ្លូវការនោះទេ។ ពុម្ពអក្សរដូចមានក្នុងរូបខាងក្រោមនេះ៖ យ៉ាងណាក៏ដោយ សូមបងប្អូនដែលប្រើប្រាស់ពុម្ពអក្សររបស់លោក ឬអ្នកអភិវឌ្ឍពុម្ពអក្សរផ្សេងទៀត សម្រាប់ការប្រើប្រាស់បែបអាជីវកម្ម គប្បីយោគយល់ទៅវិញទៅមក អាចផ្ដល់ជាកញ្ចប់សមរម្យណាមួយ ដើម្បីពួកគាត់មានកម្លាំងចិត្ត និងខិតខំបន្តស្រាវជ្រាវរចនា ពុម្ពអក្សរខ្មែរល្អៗបន្ថែមទៀតសម្រាប់អ្នកប្រើក្នុងប្រទេសកម្ពុជា៕

ដកស្រង់ពី៖Sabay