Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្អាតឥតខ្ចោះបែបនេះហើយ ហេង សុទ្ធនិស្ស័យ ក៏ធ្លាប់ត្រូវគេ Bully រឿងរូបរាងដែរ

  • បោះពុម្ព

ហេង សុទ្ធនិស្ស័យ ត្រូវបានគេស្គាល់ច្បាស់ថា ជានារីរឹងមាំ និងមានចំណេះដឹងទូទៅទូលំទូលាយបំផុត ស័ក្តិសមជាបេក្ខភាពឆ្នើមប្រចាំកម្មវិធី Miss Universe Cambodia 2022។

ចូលរួមក្នុងកម្មវិធី VTALK Confession តារាម៉ូដែលនិងជាបវរកញ្ញារូបនេះ បានលើកយករឿងជាច្រើនមកបកស្រាយ និងចែករំលែកបទពិសោធជីវិតជាច្រើនដែលកន្លងមកនាងពុំធ្លាប់បានបង្ហាញ។ ពេលពិធីការិនី ខៀវ សានសាណា សួរថា កាលពីប្រលង និស្ស័យធ្លាប់ជួបរឿងអ្វីខ្លះដែលប៉ះទង្គិចផ្លូវចិត្តទេ? ហើយធ្លាប់មានបញ្ហាជាមួយអ្នកប្រលងដូចគ្នាដែរឬទេ? ជាការតប និស្ស័យដែលជាកូនចៅអ្នកខេត្តកណ្ដាលរូបនេះ បានឲ្យដឹងថា៖ «បើសិនជាមួយនឹងអ្នកប្រលងគ្នាឯង គឺអត់មានទេ ខ្ញុំចុះសម្រុងជាមួយនឹងពួកគាត់គ្រប់គ្នាទាំងអស់ គ្រាន់តែថាមានអ្នកគាំទ្រមួយចំនួន គាត់អត់ពេញចិត្តខ្ញុំ គាត់ Bully ខ្ញុំ គាត់និយាយថា រាងកាយខ្ញុំគួរតែអ៊ីចេះ គួរតែអ៊ីចុះ! ប៉ុន្តែតាមពិតទៅ ទោះបីជាខ្ញុំជាបវរកញ្ញា ក៏ជាក់ស្ដែងជាធម្មជាតិ ខ្ញុំក៏ជាមនុស្សដូចគេដូចឯងដែរ។ នៅពេលដែលខ្ញុំផុតការងារពីបវរកញ្ញា ខ្ញុំលុប Make-Up ចេញ ខ្ញុំស្លៀកសំលៀកបំបាក់ធម្មតា ខ្ញុំជាមនុស្សធម្មតាដូចគេដូចឯងអ៊ីចឹង»។

ពិធីករទាំង ២ ក៏បន្តសួរថា តើគេ Bully នាងបែបណា? និស្ស័យ បកស្រាយថា អ្នកដែលមើលងាយទាំងនោះ តែងលើកឡើង ដោយចង់ឲ្យនាងទៅ ហាត់ប្រាណឲ្យមានរាងស្អាតជាងនេះ ឬសម្រកបន្តិច។ ប៉ុន្តែសម្រាប់ នាងផ្ទាល់គឺជាមនុស្សដែលជ្រើសយកជីវិតបែបពោរពេញទៅដល់សុខភាពល្អ បានន័យថានាងតែងលេងកីឡាជាប្រចាំ មានន័យថាហើយមិនទម្លាប់សម្រកឲ្យស្គមអ្វីនោះទេ។

មេរៀនមួយនេះ ធ្វើឲ្យនាងយល់ច្បាស់ហើយថា កើតជាមនុស្ស មិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែវាក៏មិនចាំបាច់ទៅចំណាយពេលទៅធ្វើឲ្យអ្នកណាម្នាក់ពេញចិត្តមកលើយើងបានដែរ ព្រោះវាខាតពេលវេលាជីវិតរបស់យើងទៅវិញទេ។ ក្រៅពីការលើកឡើងនេះ ហេង សុទ្ធនិស្ស័យ ក៏បានបង្ហាញអារម្មណ៍ក្នុងចិត្ត ជជែកគ្នាជាមួយនឹងពិធីករទាំង ២ ជាច្រើនរឿងទៀតដែរក្នុងកម្មវិធី រឿងរ៉ាវក្នុងចិត្តនេះ៕

  

 

 

 

 ដកស្រង់ពី៖Sabay