Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊ូតែឯងមកច្រើនរឿងហើយ ដូច្នេះ​ទោះព្យុះភ្លៀង ឬឧបសគ្គប៉ុនភ្នំ ក៏ ស៊ឹម ច័ន្ទពន្លឺ ប្រឹងញញឹម និងដើរទៅមុខ

  • បោះពុម្ព

ឈានចូលវគ្គប្រកួតកាន់តែសំខាន់ បេក្ខភាពសល់កាន់តែតិច សន្ធឹកនៃការគាំទ្រកាន់តែផ្ទុះឡើងកាន់តែច្រើនគួរភ្ញាក់ផ្អើល។

ជាក់ស្ដែងស្ថិតក្នុង រដូវកាលទី ៤ នៃកម្មវិធី Cambodian Idol នេះ សង្កេតឃើញថាចំនួនអ្នកគាំទ្រកម្មវិធី ពិតជាមានទំហំធំធេង គគ្រឹកគគ្រេងខ្លាំងបំផុត។ ក្នុងចំណោមបេក្ខភាពទាំងអស់ ក៏មាន ស៊ឹម ច័ន្ទពន្លឺ ដែរ បើទោះបីជាមានអ្នករិះគន់ តែលោកក៏មិនខ្វះអ្នកគាំទ្រ។ សមត្ថភាពលើឆាករបស់ បេក្ខភាពមកពីខេត្តតាកែវរូបនេះ ក៏មិនអន់ដែរ ព្រោះក្រៅពីច្រៀង លោកក៏ពូកែទាញចំណាប់អារម្មណ៍ប្រិយមិត្ត ឬអ្នកទស្សនា តាមរយៈការបង្កើតទស្សនីយភាពប្លែក ញ៉ាំងការសម្ដែងកាន់តែពិសេស។

ទោះជាយ៉ាងណា ពេលខិតជិតដល់វគ្គផ្ដាច់ព្រ័ត្រ លោកពិតជាបានជួបនូវព្យុះភ្លៀងនៃការរិះគន់ជាច្រើន ដោយមតិខ្លះលើកថា លោកច្រៀងមិនកើត ឬឡើងតាមខ្សែ និងមើលងាយសមត្ថភាពដោយលើកអតីតកាលមកឡូកឡំ ដោយសារលោកធ្លាប់ទៅរស់នៅប្រទេសវៀតណាម ហើយប្រលងកម្មវិធីសិល្បៈផ្សេងៗ។ ទាក់ទងនឹងបញ្ហានេះ ពន្លឺដែលជាសាមីខ្លួន ក៏បានចេញមុខបកស្រាយ និងចោទសួរទៅអ្នកដែលចោទលោកទាំងអស់ដែរថា តើពួកគេមានអ្វីសម្អាងទេដែលថាលោកឡើងតាមខ្សែ ឬមានអ្នកនៅពីក្រោយ? មួយវិញទៀតទាក់ទងនឹងការទៅរស់នៅវៀតណាម ក៏ដោយសារលោកត្រូវទៅបំពេញវិជ្ជាជំនាញវេជ្ជសាស្ត្រផង ហើយដោយចិត្តស្រឡាញ់វិស័យចម្រៀង លោកក៏ចូលប្រលងនឹងគេ ហើយក៏តែងប្រកាសប្រាប់អន្តរជាតិ ថាខ្លួនជាកូនខ្មែរដែរ។

មកដល់ដំណាក់កាលនេះ បេក្ខភាពវគ្គ ផ្ដាច់ព្រ័ត្រ ស៊ឹម ច័ន្ទពន្លឺ ប្រទះនឹងឧបសគ្គច្រើនណាស់ ប៉ុន្តែលោកនៅតែស៊ូដើរទៅមុខ ប្រឹងញញឹម សង្រួមអារម្មណ៍ធ្វើឲ្យបានល្អលើឆាកប្រកួត។ ចំណែកទំនាក់ទំនងជាមួយនឹងមិត្តរួមសមរភូមិប្រកួត ក៏ជាចំណុចដែលអ្នកគាំទ្រលោកភាគច្រើនរំភើបដែរ ព្រោះគ្រប់ពេលអ្នកណាម្នាក់ឡើងបញ្ចេញសមត្ថភាពលោកតែងទះដៃសាទរពេញទំហឹង ពេលខ្លះឱប និងអង្អែលខ្នងផ្ដល់ភាពកក់ក្ដៅដល់គ្រប់គ្នា មិនបានគិតប្រកាន់ថាជាដៃគូប្រកួតឡើយ៕

 

 

 

 ដកស្រង់ពី៖ Sabay