Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លាចមិត្តប្រុសអន់ចិត្ត មុនបង្ហោះរូបជាមួយ Mario yaya ត្រូវផ្ញើរូបឱ្យ Nadaech មើលជាមុនសិន

  • បោះពុម្ព

ជាការពិតណាស់តារាថៃឆ្នើមៗពីរដួង គឺស្រីស្អាត Yaya Urassaya រួមជាមួយកំលោះសង្ហា Mario Maurer

បានពួតដៃគ្នាបញ្ចេញស្នាដៃក្នុងខ្សែភាពយន្ដថ្មី ដែលការសម្ដែងលើកនេះវាមានភាពស្និទ្ធស្នាល ស្នេហាផ្អែមល្ហែមច្រើនខ្លាំងបំផុតសម្រាប់តួឯកស្រី Yaya ចាប់តាំងពីនាងចាប់អាជីពសម្ដែង។ ការដែលសម្ដែងក្នុងរឿងហាក់មានភាពស្និទ្ធគៀកកើយខ្លាំង Yaya ក៏បានគិត និងយល់ពីអារម្មណ៍របស់ គូស្នេហ៍ពិតរបស់នាងគឺ Nadeach ខ្លាចចិត្តមានការអន់ចិត្ត ឬកើតអារម្មណ៍ប្រចណ្ឌ ដូច្នេះហើយទើបរាល់ការបង្ហោះរូបប្រម៉ូដរឿងរវាង yaya និង Mario នាងត្រូវតែផ្ញើឱ្យ Nadeach មើលជាមុនទើបនាង បង្ហោះតាមក្រោយ។

លើសពីនេះចាប់តាំងតែទទួលដំណែកជាតួឯកស្រី និងដឹងថាត្រូវដើរតួស្នេហា ច្រើន Yaya ក៏បានប្រាប់ទៅកាន់មិត្តប្រុសដូចគ្នាផងដែរ។ ទន្ទឹមនឹងនេះ Yaya ថា Nadeach គិតគូរបានល្អិតល្អន់ណាស់មិនចេះតែអន់ចិត្ត ឬប្រច័ណ្ឌនោះទេ គឺលោកដឹងថាវាគ្រាន់តែជាការសម្ដែង អ្វីជាការពិត អ្វីជាការសម្ដែង ហើយកន្លងមកក៏ធ្លាប់មានការ សម្ដែងដូចគ្នាបែបនេះ ដូច្នេះមិនអ្វីត្រូវអន់ចិត្តទេ។៕

ដកស្រង់ពី៖ Sabay