Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិសបន្តស៊ើបអង្កេត លើករណីបុគ្គលិកម្នាក់ស្លាប់ក្នុងពេលរើឆាកតន្រ្តីបស់ PSY

  • បោះពុម្ព

ដំណឹងសោកសៅកាលពីកន្លងទៅនេះខណៈពេលដែលកំពុងរុះរើឧបករណ៍នៅក្នុងការប្រគុំតន្ត្រីរបស់ PSY កាលពីថ្ងៃទី ៣១ ខែកក្កដា បុគ្គលិកម្នាក់អាយុ ២០ឆ្នាំបានរអិលធ្លាក់ពីកម្ពស់ ១៥ ម៉ែត្របានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ដោយឡែកនៅថ្ងៃទី ២៥ ខែសីហា បានឱ្យដឹងថាក្រុមហ៊ុនកម្សាន្ត P Nation បង្កើតឡើងដោយតារា ចម្រៀងកូរ៉េ PSY ត្រូវបានបន្តបើការស៊ើបអង្កេតបន្ទាប់ពីបុគ្គលិកម្នាក់បានស្លាប់។ ការិយាល័យសាខាខេត្ត Gangwon នៃក្រសួងការងារកូរ៉េបានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាល P Nation ក្នុងទីក្រុងសេអ៊ូលនិងធ្វើការដកហូតរបស់របរមួយចំនួនពីក្រុមហ៊ុន P Nation។

ដោយឡែកនៅថ្ងៃទី ២៥ ខែសីហា បានឱ្យដឹងថាក្រុមហ៊ុនកម្សាន្ត P Nation បង្កើតឡើងដោយតារា ចម្រៀងកូរ៉េ PSY ត្រូវបានបន្តបើការស៊ើបអង្កេតបន្ទាប់ពីបុគ្គលិកម្នាក់បានស្លាប់។ ការិយាល័យសាខាខេត្ត Gangwon នៃក្រសួងការងារកូរ៉េបានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាល P Nation ក្នុងទីក្រុងសេអ៊ូលនិងធ្វើការដកហូតរបស់របរមួយចំនួនពីក្រុមហ៊ុន P Nation។ ក្រសួងការងារកូរ៉េបាននិយាយថា ខ្លួនបានទទួលដីកាស្រាវជ្រាវ និងរឹបអូសឯកសារពាក់ព័ន្ធនៅក្នុងក្រុមហ៊ុន P Nation ពីតុលាការ។

ក្រុមហ៊ុន P Nation ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់សុខភាព និងសុវត្ថិភាពការងាររបស់បុគ្គលិក។ បុគ្គលិកដែលបានស្លាប់រូបនេះបានជួបឧបទ្ទវហេតុដោយសារតែធ្វើការក្នុងស្ថានភាពអាកាសធាតុមិនអំណាយផល ថែមទាំងមិនបានបំពាក់ឧបករណ៍ការពារ និងវិធានការសុវត្ថិភាព ។ នៅក្រោមច្បាប់ស្តីពី សុវត្ថិភាពការងារ និងសុខភាពនិយោជិតត្រូវផ្អាកការងារសិនក្នុងអំឡុងពេលអាកាសធាតុអាក្រក់ដូចជា មានភ្លៀងធ្លាក់ ព្រិល ឬអាកាសធាតុអាក្រក់ផ្សេងៗទៀត៕

 

 

 

 

 ដកស្រង់ពី៖Sabay