Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់ការប្រកួតភ្លាម លីម តិចម៉េង បបួលប្អូនៗ ថ្វាយបង្គំឪពុកម្ដាយ និងបំពេញសន្យាសំខាន់ជាមួយ Fan

  • បោះពុម្ព

នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នៃកម្មវិធី Cambodian Idol ពិតជាធ្វើឲ្យអ្នកទស្សនា បំភ្លេចមិនបានឡើយ ហើយសន្ធឹកនៃការគាំទ្រ ពិតជាទំហំធំធេងលើសលុបលើសការស្មាន។

លីម តិចម៉េង បានក្លាយជាម្ចាស់ពានកម្មវិធីប្រកួតពានរង្វាន់ដ៏ធំលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ក្រោយគណៈកម្មការទី ៥ ដែលជាទស្សនិកជនបោះឆ្នោតជ្រើសថាជាបេក្ខភាពឆ្នើមជាងគេ។ ការសម្រេចជោគជ័យដ៏ធំនេះ ក៏មានន័យដែរថា តិចម៉េង បានដើរចេញពីក្ដីសុបិនរបស់ខ្លួន ពោលគឺបានក្លាយជាតារាចម្រៀងដ៏ល្បីផ្លូវការហើយ។ អ្វីដែលលកាន់តែរំភើប ក្រោយលើកពាន និងចប់កម្មវិធីភ្លាម លីម តិចម៉េង បាន និងប្អូនប្រុសស្រី ២ នាក់ទៀត បានលុតជង្គង់ក្រាបសំពះឪពុកម្ដាយជាទីគោរព ហើយងើបឡើងដោយបានបន្លឺថា «ទីបំផុត ខ្ញុំអត់ធ្វើឲ្យគ្រួសារខ្ញុំអស់សង្ឃឹមទេ អរគុណបងប្អូន»។

កាយវិការនៃភាពកតញ្ញូរបស់ កំលោះតូចរូបនេះ ពិតជាពុំអាចធ្វើឲ្យអ្នកដែលគាំទ្រលោកកន្លងមកខកចិត្តទេ ហើយក៏រំភើបយំតាមសឹងគ្រប់គ្នា។ នៅមានរឿងមួយទៀត ដែល តិចម៉េង ចាត់ទុកថាជាសន្យារបស់ខ្លួន និងត្រូវតែធ្វើ នោះគឺ ឈរថតរូបជាមួយនឹងក្រុមអ្នកគាំទ្រ ដោយលោកធ្លាប់បាននិយាយថា ប្រលងចប់ លោកនឹងថតជាមួយគ្រប់គ្នាដល់ភ្លឺ។

ជាក់ស្ដែង អ្នកគាំទ្រជាច្រើននាក់បាននៅចាំកកកុញពេញផ្សារទំនើបអ៊ីអនសែនសុខ ទោះបីកម្មវិធីចប់ ក៏មិនបានចាកចេញពីកម្មវិធីលឿនដែរ។ ម្នាក់ៗ ស្រែកហ៊ោរ និងរីករាយបំផុតនៅពេលវេលាមួយនេះជាមួយនឹង Idol របស់ខ្លួន៕

 

ដកស្រង់ពី៖ Sabay