Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្វីដ្បិតមិនបានលើកពាន នាង ដាវីន បង្ហាញអារម្មណ៍បែបនេះទៅកាន់ តិចម៉េង មិត្តសម្លាញ់

  • បោះពុម្ព

កំលោះសង្ហាអ្នកខេត្តកំពង់ស្ពឺ នាង ដាវីន ជាគ្រាប់ពេជ្រមួយរូបដែលអាចធ្វើដំណើរជាច្រើនសប្ដាហ៍ រហូតដល់សប្ដាហ៍ផ្ដាច់ព្រ័តក្នុងកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាល ទី៤

ហើយថ្វីត្បិតថាកំលោះញញឹមស្រស់រូបនេះមិនបានលើកពានក៏ពិតមែនក្ដីប៉ុន្តែ ដាវីន យកឈ្នះចិត្ត មហាជនអ្នកគាំទ្រ ប៉ុន្តែប៉ុណ្ណោះ ដាវីន ផ្ទាល់ថែមទាំងបានពោលពាក្យយ៉ាងរំភើបទៅកាន់មិត្តស្លាប់ដែល ជាម្ចាស់ពាន លីម តិចម៉េង។ ពន្លកថ្មី និងជាម្ចាស់ពានប្រចាំកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បានរកឃើញហើយបានទៅលើ លីម តិចម៉េង។

មហាជនមានការសាទរយ៉ាងខ្លាំងដល់កំលោះរូបនេះ មិនតែប៉ុណ្ណោះសូម្បីបេក្ខជនរួមប្រកួត និងត្រូវបានស្គាល់ថាជាមិត្តសម្លាញ់នឹងគ្នា នាង ដាវីន បានថ្លែងអារម្មណ៍ត្រេកអរ និងរំភើបជំនួសមិត្តសម្លាញ់ផងដែរដែលក្លាយជាម្ចាស់ពានក្នុងរដូវកាលថ្មីនេះ។ ក្នុងនោះគេសង្កេតឃើញកំលោះញញឹមស្រស់ នាង ដាវីន បានធ្វើការចែករំលែក និង Add Story រូបភាពម្ចាស់ តិចម៉េង និងបានរៀបអារម្មណ៍រំភើបសាទរយ៉ាងដូច្នេះថា “អបអរសាទរសម្លាញ់ គោរពអរគុណដល់ពុកម៉ែបងប្អូនដែលបានបោះឆ្នោតគាំទ្ររូបខ្ញុំបាទ នាង ដាវីន អរគុណសម្រាប់ការជូនដំណើរ វីន មកបំពេញក្ដីស្រមៃមួយនេះ ស្រលាញ់ និងចូលចិត្តរហូតណា៎បងប្អូន”៕

ដកស្រង់ពី៖ Sabay