Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យីអ៊ុន​ឡើង! បន្ទាប់​ពី​បានឧកញ៉ា ស្រាប់​តែ​ ព្រាប សុវត្ថិ ផ្ទុះខ្លាំង​ជាមួយ​បទ​ថ្មី​មួយ!

  • បោះពុម្ព

ក្រោយពីទទួលបានងារឧកញ៉ា ប្រិយមិត្តជាច្រើនទន្ទឹងចាំមើលថា ឧកញ៉ា ព្រាប សុវត្ថិ នៅតែច្រៀងទៀតអត់ ស្រាប់សប្ដាហ៍មុន Galaxy Navatra បានចេញបទថ្មីឲ្យមួយបទ ផ្ទុះសាហាវតែម្ដង។

បទចម្រៀងកំពុងល្បីរបស់ឧកញ៉ា ព្រាប សុវត្ថិ គឺបទ "អូនកុំបែកឆ្វេង" ជាប្រភេទមនោសញ្ចេតនាឆ្លុះបង្ហាញពីទំនាក់ទំនងគ្រួសារយ៉ាងកម្រ។ បទនេះបាន និងកំពុងទន្ទងចិត្តប្រិយមិត្តអ្នកស្ដាប់ ក៏ដូចជាអ្នកគាំទ្ររបស់លោក ឲ្យលង់ក្នុងមន្តនៃបទភ្លេង។ ពួកគេលើកឡើងស្របគ្នាថា បទរបស់តារារៀមច្បងមួយនេះ ជាប្រភេទបទដ៏មានគុណភាពមួយ។

ត្បិតថាយ៉ាងនេះ ប៉ុន្តែជាការកត់សម្គាល់ គេឃើញលោក ព្រាប សុវត្ថិ ក៏បានចូលទៅខំមិនលើបទចម្រៀងនោះទៀត សុំការកែលម្អ ក្នុងករណីបើនៅមានចំណុចណាខ្វះខាត លោកនឹងកែតម្រូវនៅវីដេអូបន្ទាប់។ យ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រ បានលើកឡើងព្រមគ្នាថា លោកធ្វើបានល្អបំផុតហើយក្នុងចម្រៀងមួយបទនេះ ពោលគឺពីរោះចាក់បេះដូង ទាំងទំនុកភ្លេង និងខ្លឹមសារ។

ដូច្នេះហើយ ពួកគេលើកឡើងថា ពេញចិត្តចម្រៀងមួយបទនេះខ្លាំង ក្នុងនោះអ្នកខ្លះបង្ហើបថា បានចូលមកស្ដាប់ស្ទើរ ១០ដងក្នុង១ថ្ងៃៗ ជាហេតុធ្វើឲ្យបទនេះ មានសន្ទស្សន៍អ្នកចូលស្ដាប់កើនដល់ជាង ១លានដងហើយក្នុងរង្វង់មួយសប្ដាហ៍។ យ៉ាងណាក៏ដោយ ប្រិយមិត្តខ្លះលើកឡើងលើកជាសំណូមពរមួយថា វីដេអូចម្រៀងមួយបទនេះ ប្រសិនបើលោកសម្ដែងផ្ទាល់រឹតតែទាក់ទាញ ព្រោះថា លោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងមួយរូបដែលពូកែចូលតួបំផុត។

"អូនកុំបែកឆ្វេង" គឺជាបទទី១ បន្ទាប់ពីលោក ព្រាប សុវត្ថិ បានទទួលគោរម្យងារជា "ឧកញ៉ា" ពីព្រះមហាក្សត្រ ដែលបន្ទាប់ពីចេញភ្លាម ផ្ទុះភ្លាមតែម្ដង។ ដូច្នេះប្រិយមិត្តនៅបានសំណូមពរទៀតថា លោក មិនចាំបាច់ចេញបទចម្រៀងច្រើនក៏បានដែរ ពោលគឺចេញតែមួយៗ ខ្លឹមតែម្ដងដូចចម្រៀងមួយបទនេះជាឧទាហរណ៍ស្រាប់។ បទនេះពីរោះយ៉ាងណា ខ្លឹមសារយ៉ាងណា តោះ...ឥឡូវស្ដាប់ និងទស្សនាទាំងអស់គ្នា!

 

ដកស្រង់ពី៖ Sabay