Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះការចាប់អារម្មណ៍រឿងភាគមួយសម្ដែងដោយ សាយ សៀរ៉ា កាលពីជាង ១៦ឆ្នាំមុន

  • បោះពុម្ព

ផ្ទុះការចាប់អារម្មណ៍ជាថ្មីលើខ្សែភាពយន្ដភាគសម្ដែងដោយលោក សាយ សៀរ៉ា កាលជាង ១៦ឆ្នាំមុន

ក្រោយពីលោកបញ្ចេញរូបថត២សន្លឹក ភ្ជាប់ជាមួយសំណួរទៅកាន់អ្នកគាំទ្រ ថាតើនេះរឿងអ្វី ហើយតួឯកស្រីមានឈ្មោះអ្វី? តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ ការដាក់សំណួរបែបនេះ ត្រូវបានគេមើលឃើញថា តារារូបស្រស់សង្ហានេះ ចង់រំលឹកអនុស្សាវរីយ៍របស់ខ្លួនផង និងចង់ផ្ញើក្ដីនឹករលឹកដល់អ្នកគាំទ្រផង ដោយលោកសន្យាថានឹងផ្ដល់កាដូជាទឹកប្រាក់ ឬថ្លៃកាតទូរស័ព្ទចំនួន៥ដុល្លារ សម្រាប់អ្នកទាយត្រូវចំនួនពីរនាក់ដំបូងគេ។

ជាលទ្ធផលលោក សាយ សៀរ៉ា បញ្ជាក់នៅមុននេះបន្ដិចថា មានអ្នកឆ្លើយត្រូវរហូតទៅដល់ជាង ១០នាក់ ក្នុងរយៈមិនដល់១ម៉ោងផង។ លោកថារឿងនេះមានចំណងជើងថា “ងារជាប្រពន្ធ” ថតដោយផលិតកម្ម អេស ស៊ី អាយ ដើម្បីចាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ហើយតួឯកស្រីក្នុងរឿងនេះ គឺសាំង សុម៉ាលី ដោយកញ្ញាដាក់ឈ្មោះក្នុងរឿងថា “ណារី”។

បើតាមលោក សាយ សៀរ៉ា នេះជាខ្សែភាពយន្ដភាគដំបូងគេដែលលោកបានសម្ដែង។ កាលណោះលោកទើបឡើងមកពីខេត្ដរស់នៅផ្ទះជាមួយបងជាន់ទី៣ ម្ដុំផ្លូវកម្ពុជាក្រោម ហើយរាល់ពេលថតលោកតែងតែជិះម៉ូតូទៅចាំថតនៅផលិតកម្ម អេស ស៊ី អាយ ម្ដុំផ្សារដើមគរ។ លោកថា ដោយក្ដីស្រឡាញ់សិល្បៈ ទើបលោកសម្រេចបាននូវរឿងដែលបង្កប់អនុស្សាវរីយ៍ច្រើនមួយនេះ៕

ដកស្រង់ពី៖ Sabay