Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាន ផានិត ព្រមានចាត់វិធានការផ្លូវច្បាប់លើអតិថិជនម្នាក់

  • បោះពុម្ព

តារាចម្រៀងលោក សាន ផានិត ព្រមានចាត់វិធានការផ្លូវច្បាប់លើបុគ្គលម្នាក់ដែលធ្លាប់មកទិញស្បែកជើងក្នុងហាងរបស់លោក

ប៉ុន្ដែបានបង្កើតជារឿងជជែកគ្នាតឹងសរសៃកនៅថ្ងៃទី១ ខែកញ្ញា នេះ បន្ទាប់ពីអតិថិជនរូបនោះបយកស្បែកជើងដែលទិញទៅប្រើបានប្រហែល១ខែហើយ មកប្ដូរយកថ្មីវិញ ដោយសម្អាងថាស្បែកជើងអត់ល្អ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សាន ផានិត បញ្ជាក់ថា ទិញស្បែកជើង ១ខែហើយ មកសុំដូរវិញ ប៉ុន្ដែលោកមិនដូរឲ្យក៏ស្រាប់តែអុកឡុក រករឿង ថតហាងរបស់លោកទាំងព្រឹក។

លោកព្រមានថា បើសិនជាយកវីដេអូដែលថតហាងលោកយកទៅផុស នាំឲ្យប៉ះពាល់ដល់អាជីវកម្មរបស់លោកនោះ លោកនឹងមិនអធ្យាស្រ័យឲ្យឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ។ បើតាមលោក សាន ផានិត វីដេអូកាមេរ៉ាសុវត្ថិភាពដែលគេឃើញលោកបានបង្ហោះនៅមុននេះ បានប្រគល់ដល់ដៃសមត្ថកិច្ចហើយ។ ក្រៅពីអាជីពច្រៀងលោក សាន ផានិត ក៏មានហាងលក់ល្បែកជើងមួយនៅភ្នំពេញ ហើយកន្លងទៅមានអតិថិជន ជាពិសេសអ្នកស្រឡាញ់គាំទ្រលោកចូលទិញជាហូរហែមិនដែលមានបញ្ហាអ្វីឡើយ ទើបតែពេលមនេះមានអតិថិជនម្នាក់មានចេតនារករឿងលោកទាំងព្រឹកតែម្ដង៕

 

 

ដកស្រង់ពី៖ Sabay