ឪពុកអ្នករាំត្រូវផ្ទាំង LED ធ្លាក់សង្កត់ទម្លាយស្ថានភាពកូនប្រុសកាន់តែយ៉ាប់យ៉ឺន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
យោងទៅតាមសារព័ត៌មានបរទេសបានឱ្យដឹងថា កាលពីថ្មីៗនេះវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យឃើញនូវឱកាស 95% ដែល Lee Kai Yin សមាជិកក្រុមរាំ Mirror អាចខ្វិន និងមិនអាចជាសះស្បើយបាន។
HK01 រាយការណ៍ថា ឪពុករបស់អ្នករាំប្រុសឈ្មោះ លី ខៃង៉ន ជនរងគ្រោះដោយសារការធ្លាក់អេក្រង់ LED ទម្ងន់ 600 គីឡូក្រាមមានសំបុត្រមួយយ៉ាងវែងដែលចែករំលែក អំពីស្ថានភាពសុខភាព និងពីទុក្ខលំបាករបស់កូនប្រុសគាត់។ លោកបាននិយាយថា គ្រូពេទ្យបានកំណត់ថាមានឱកាស 95% ដែល Lee Kai Yin នឹងខ្វិន មិនអាចដំណើរការដូចពីមុន និងមានឱកាសនៃការជាសះស្បើយ គឺត្រឹមតែ 5% ប៉ុណ្ណោះ។
ក្នុងស្ថានភាពដ៏តានតឹងបែបនេះគ្រួសារងាកមកប្រើវិធានការចាក់ម្ជុលវិទ្យាសាស្ត្រដើម្បីស្វែងរកក្តីសង្ឃឹមជួយ Lee Kai Yin ឱ្យស្ថានភាពប្រសើរឡើងវិញ។ កាលពីថ្ងៃទី ២៨ ខែកក្កដា កម្មវិធី Hong Kong showbiz មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឧប្បត្តិ ហេតុនៅលើឆាកអំឡុងពេលសម្តែងរបស់ក្រុម Mirror ។ អេក្រង់ LED ទម្ងន់ ៦០០ គីឡូក្រាមស្រាប់ តែធ្លាក់កណ្តាលឆា Lee Kai Yin រងរបួសធ្ងន់ធ្ងរបំផុតព្រោះត្រូវប៉ះអេក្រង់៕
ដកស្រង់ពី៖ Sabay