Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុនចេញទៅប្រកួតនៅអន្តរជាតិ ហង្ស ម៉ានីតា និង រតនា សុខាវត្តី ចុះទៅជួបក្មេងកំព្រា និងក្រីក្រនៅអតីតគំនរសំរាមស្ទឹងមានជ័យ

  • បោះពុម្ព

ជយលាភី Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា និងកញ្ញា រតនា សុខាវត្តី Miss Eco International Cambodia 2022 បានចុះទៅចែកអំណោយជាសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគជាច្រើនដល់ក្មេងផ្ញើខ្លួននៅអតីតគំនរសំរាមស្ទឹងមានជ័យ។

នេះជាបេសកកម្មពិសេសមួយរបស់ ជយលាភីទាំងពីរ ចាប់តាំងពីពួកគេបានឈ្នះពានក្នុងកម្មវិធីរៀងខ្លួន។ ក្នុងសកម្មភាពនេះ ម៉ានីតា និង សុខាវត្តី បានទៅដល់លំនៅដ្ឋានផ្ទាល់ និងបានចែកសំភារៈសិក្សា សាប៊ូ និងគ្រឿងឧបភោគបរិភោគមានដូចជាត្រីខកំប៉ុង មី ទឹកដោះគោជូរ Freshy និងនំផ្សេងៗ ដល់ប្អូនៗកុមារក្នុងគ្រួសារក្រីក្រ និងក្មេងកំព្រា នៅក្បែរតំបន់ចាក់សំរាម នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២២ ចុងសប្ដាហ៍មុនេះ ។

កញ្ញា ហង្ស ម៉ានីតា ដែលជាម្ចាសមកុដ Miss Universe Cambodia 2022 បានបង្ហាញពីភាពសប្បាយរីករាកនៅពេលកញ្ញាបានចុះមកផ្ទាល់ដើម្បីជួយប្អូនៗដែលជាកុមារក្រីក្រ និងកំពុងព្រានៅតំបន់ជាអតីតគំនរសំរាមស្ទឹងមានជ័យ។ កញ្ញា បានបន្តថាទោះជា សម្ភារៈសិក្សា និងអំណោយមួយចំនួនទៀតមិនច្រើនក្ដីតែនេះទឹកចិត្តស្រលាញ់ និងការជួយគាំទ្រផ្នែកគំនិតមួយផ្នែកទៀតដើម្បីឱ្យប្អូន”ជាកុមារកំព្រា និងក្រីក្រមានទឹកចិត្ត និងបង្កើតក្ដីស្រលាញ់កាន់តែច្រើនថែមទៀតដល់ពួកគេ។

ជាពិសេសការជំរុញលើកទឹកចិត្តក្នុងបន្តការសិក្សា ដោយធ្វើយ៉ាងណាឱ្យពួកគេខិតខំព្យាយាមរៀនសូត្រដើម្បីអនាគតរបស់ពួកគេទៅថ្ងៃខាងមុខ។ ងាកមកកញ្ញា រតនា សុខាវត្តី Miss Eco International Cambodia 2022 ក៏ដូចគ្នា កញ្ញារីករាយស្រស់ថ្លា ក្រោយពីនាងបានធ្វើទង្វើសប្បុរសនាពេលនេះ។ កញ្ញា ថា នោះក៏ជាឱកាសពិសេស ដែលនាងបានរៀន ស្វែងយល់ពីជីវិតក្មេងៗរស់ពឹងគំនរសំរាម ដែលមិនពីមុនមកនាងមិនដែលមកផ្ទាល់សោះ។ ដូច្នេះហើយ នាងពិតជារីករាយជាមួយបេសកកម្មមួយនេះណាស់។

លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM Stars គឺជាអ្នកដឹកនាំក្រុមជយលាភីមកកាន់លំនៅដ្ឋានកុមារៗក្រីក្ររស់ពឹងលើគំនរសម្រាម។ អ្នកដឹកនាំរូបនេះ បញ្ជាក់ថា ធ្វើបែបនេះ ដើម្បីម្ចាស់ជយលាភីនីមួយៗ បានជួប និងស្វែងយល់ពីស្ថានភាពជីវិតរបស់ប្អូនៗកុមារ រួចហើយចែករំលែកក្ដីស្រឡាញ់។ ពិសេស គឺលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តប្អូនៗកុមារ ឲ្យបន្តប្រឹងប្រែងតស៊ូ និងតាមយកក្ដីស្រមៃរបស់ខ្លួនណាមួយនាពេលអនាគតឲ្យបាន។

លោកបន្តថា នេះមិនមែនជាលើកទី១នោះទេ សម្រាប់ CIM Stars ដែលនាំម្ចាស់ជយលាភីក្នុងកម្មវិធីនីមួយៗ ធ្វើសកម្មភាពសប្បុរសនានា ហើយវាក៏មិនមែនជាលើកចុងក្រោយដែរ។ លោកថា នឹងបន្តសកម្មភាពហូរហែ និងជារៀងរហូត ដើម្បីចែករំលែកក្ដីស្រឡាញ់ទៅទុរគតជន និងផ្ដល់កម្លាំងចិត្ត ឲ្យរឹងប៉ឹង ហើយប្រឹងដើរទៅរកគោលដៅជីវិត។

ជាចុងក្រោយ លោកសូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះ Cambodian Children’s Fund និងសាលាសង្កាត់ស្ទឹងមានជ័យ២ ដែលបានជួយសម្របសម្រួលដល់បវរកញ្ញាទាំងពីររូប ឱ្យពួកគេអាចធ្វើបេសកកម្មសប្បុរសរបស់នាងបានដោយរលូន នាគ្រានេះ។ ក្រោយបញ្ចប់បេសកកម្មមួយនេះ បវរកញ្ញាទាំងពីររូបរបស់កម្ពុជា នឹងមានបេសកកម្មរៀងៗខ្លួនដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងពេលដ៏ខ្លីខាងមុខ៕

 

 

 

 

 

 

ដកស្រង់ពី៖ Sabay