Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទស្សនាការបង្ហាញសមត្ថភាពរបស់ម្ចាស់ពាន លីម តិចម៉េង តាំងពីវគ្គ Judge Audition ដល់វគ្គផ្ដាច់ព្រ័ត្រ

  • បោះពុម្ព

លើកទីមួយសម្រាប់ជីវិត ក្នុងបេសកកម្មប្រកួតកម្មវិធីប្រឡង ពិសេសកម្មវិធី Cambodian Idol កំលោះតូច លីម តិចម៉េង បានបង្ហាញសមត្ថភាពឲ្យគ្រប់គ្នាដឹងថា លោកតូចតែខ្លួន ប៉ុន្តែមហិច្ឆតាធំ និងសមត្ថភាពខ្ពស់។

 


ទោះបីកម្មវិធី Cambodian Idol រដូវកាលទី ៤ បញ្ចប់ទៅដោយជោគជ័យ ប៉ុន្តែគ្រប់គ្នាមិនទាន់អាចដកចិត្តបាននៅឡើយ។ គ្រប់បទចម្រៀងដែល លីម តិចម៉េង បានលើកយកមកបកស្រាយ សុទ្ធតែទទួលបានការគាំទ្រច្រើន តាំងពីសប្ដាហ៍ Judge Audition រហូតដល់វគ្គផ្ដាច់ព្រ័ត្រ និងឈានដល់ការលើកពាន។ ដូច្នេះជាការសរុប សូមទស្សនាដូចខាងក្រោម នូវការបង្ហាញសមត្ថភាពរបស់ តារាប្រុសរូបនេះដូចខាងក្រោម៖

១. វគ្គ Judge Audition ច្រៀងបទ «ជំងឺខ្វះអ្នកថែ» និងលេងហ្គីតាដោយខ្លួនឯង

 

២. វគ្គ Theatre Round ច្រៀងបទ «ទុកឱកាសឲ្យបងខ្លះបានទេ» ជាមួយ ភិទិ ប៊ីលី និងសីហា

៣. វគ្គ Theatre Round II ច្រៀងបទ «បាត់អូន» ជាមួយ ឡាច ណុច

៤. វគ្គ Green Miles ច្រៀងបទ «វិប្បដិសារី»

៥. វគ្គ Live Show សប្ដាហ៍ទី១ ច្រៀងបទ «ឈប់ស្រឡាញ់អូនមិនបាន»

៦. វគ្គ Live Show សប្ដាហ៍ទី ២ ច្រៀងបទ «ម៉ែ»

 

៧. វគ្គ Live Show សប្ដាហ៍ទី ៣ ច្រៀងបទ «ស្ទឹងសម្ងាត់»

 

៨. វគ្គ Live Show សប្ដាហ៍ទី ៤ ច្រៀងបទ «ចងចាំ»

៩. វគ្គ Live Show សប្ដាហ៍ទី ៥ ច្រៀងបទ «អាក្របី»

 

១០. វគ្គ Live Show សប្ដាហ៍ទី ៥ ច្រៀងបទ «អ្នកស្រែក៏មានដុល្លារ» ជាមួយ ភិទិ & ដាវីន

១១. វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ច្រៀងបទ «គេមិនស្រឡាញ់យើងទេ»

១២. វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ច្រៀងបទ «ដំរីថ្នមស្នេហ៍» ជាមួយ ស៊ឹម ច័ន្ទពន្លឺ

១៣. វគ្គ ផ្ដាច់ព្រ័ត្រ ច្រៀងបទ «ថ្ងៃបែក – ជាតិក្រោយទៅណាទៅៗ – យូរយ៉ាងណាក៏ចាំ»

១៤. វគ្គ ផ្ដាច់ព្រ័ត្រ ច្រៀងបទ «មានសង្សារច្រើនម្ល៉េះ» និង «អូ! អូ! យេ! យេ!» ជាមួយបេក្ខជន TOP4

ដកស្រង់ពី៖ Sabay