Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធូរស្បើយបានមួយរយៈឥឡូវ Justin Bieber លុបការងារចោលម្ដងទៀតដោយសារមូលហេតុចំបាច់

  • បោះពុម្ព

 

ពិតណាស់បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺ Ramsay Hunt បណ្ដាលខ្វិន Justin Bieber បានសម្រាកព្យាបាលអស់រយៈពេលច្រើនខែ ហើយហាក់ធូរស្បើយច្រើនផងដែរ។

ប៉ុន្តែបន្ទាប់ពីបញ្ចប់កម្មវិធីប្រគុំតន្ត្រី Justice World Tour នៅប្រទេសប្រេស៊ីល Justin Bieber បែរជាប្រកាសលុប ដែលធ្វើឱ្យអ្នកគាំទ្របារម្ភយ៉ាងខ្លាំងចំពោះតារារូបនេះ។\ យោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថា Justin Bieber បានសម្រេចចិត្តលុបចោលកម្មវិធី ដែលនៅសល់ក្នុងកម្មវិធី Justice World Tour ដើម្បីព្យាបាលជំងឺ និងស្តារសុខភាពឡើងវិញ។ បន្ទាប់ពីកម្មវិធីនៅប្រទេសប្រេស៊ីលកាលពីថ្ងៃទី ៤ ខែកញ្ញា ភាពនឿយហត់អស់កម្លាំងបានធ្វើឱ្យតារាប្រុសរូបនេះលែងបន្ត។

Justin Bieber បានចែករំលែកថា៖ «បន្ទាប់ពីបោះជំហានចេញពីឆាកក្នុងប្រទេសប្រេស៊ីល ខ្ញុំនឿយហត់។ ខ្ញុំបានដឹងថាខ្ញុំត្រូវផ្ដោតលើការព្យាបាលសុខភាព ក្នុងស្ថានភាពនេះ»។ Justin ក៏បានបន្ថែមផងដែរថា លោកត្រូវការពេលសម្រាក និងព្យាបាល ពេលបានសម្រាកបន្តិច លោកនឹងមិនអីទេ Justin នឹងនៅតែបម្រើទស្សនីយភាពជូនអ្នកគាំទ្រជានិច្ច៕

ដកស្រង់ពី៖ Sabay