Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទៀតហើយ លេចពាក្យចចាមអារ៉ាម V និង Jennie ណាត់ជួបគ្នាស្ងាត់ៗនៅកំពង់ផែ

  • បោះពុម្ព

អ្នកនិយមលេងបណ្ដាញជឿជាក់ថា V សមាជិក BTS និង Jennie សមាជិក BLACKPINK បានណាត់ជួបគ្នានៅ NYC ដោយសារការបង្ហោះលើបណ្ដាញសង្គមរបស់អ្នកទាំងពីរមានភាពស្រដៀងគ្នាខ្លាំងពេក។

រូបថតលេចធ្លាយរបស់តារា K-Pop ទាំងពីរនាក់ លេចឮពាក្យចចាមអារ៉ាមថាពួកគេកំពុងធ្វើដំណើរទៅ NYC ជាមួយគ្នា ខណៈ V និង Jennie ធ្លាប់រងពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាកាលពី កន្លងទៅនេះ។ បើទោះបីជា YG Entertainment ធ្លាប់បដិសេធ ហើយយ៉ាងណានោះមិនទាន់មានភស្តុតាងច្បាស់លាស់ថារូបថតដែលបែកធ្លាយនោះជារូបពិត ឬក្លែងក្លាយក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនជឿថាពាក្យច ចាមអារ៉ាមណាត់ជួបរវាងអ្នកទាំងពីរគឺជាការពិត។

បើក្រឡេកទៅមើលអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបញ្ចេញមតិថា តាមពិតអ្នកទាំងពីរបាន ចំណាយពេលជាមួយគ្នា ខណៈពេលដែលពួកគេទាំងពីរនៅ NYC កាលពីចុងខែសីហា ដោយសារតែ ការបង្ហោះស្រដៀងគ្នានៅលើទំព័រ Instagram របស់ពួកគេ។ V និង Jennie បានបង្ហោះរូបថតដ៏ស្រស់ ស្អាតមួយចំនួននៅពេលថ្ងៃលិចនៅលើទឹក ដែលអ្នកខ្លះ ជឿថាត្រូវបានថតនៅកំពង់ផែសាឡាងក្បែរ ទីលានវាយកូនហ្គោល Liberty National។ ប៉ុន្តែយ៉ាងណា នោះនៅមិនទាន់មានភាគីណាមួយចេញមកបញ្ជាក់នៅឡើយទេ៕

ដកស្រង់ពី៖ Sabay