Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផេនខេក មានពាក្យក្រើនរម្លឹកសម្រាប់អ្នកកែភេទ​ គួរប្រុងប្រយ័ត្ន

  • បោះពុម្ព

តារាសម្ដែងមាឌយក្ស ផេនខេក កំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរកើតចេញពីការវះកាត់ប្ដូរភេទ។

ដំណឹងនេះ ត្រូវបានតារាភេទទី៣ រូបនេះទម្លាយតាមបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញ ដោយបានដាស់តឿនដល់អ្នកដែលស្រឡាញ់ភេទដូចគ្នា ហើយបានវះកាត់ប្ដូរភេទរួចត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ផេនខេក មិនបានបញ្ជាក់ខ្លួនកំពុងបញ្ហាត្រង់ផ្លូវភេទ ឬដើមទ្រូងដែលធ្លាប់វះកាត់ ហើយបានពិនិត្យនិងព្យាបាលនៅពេទ្យណានោះទេ ប៉ុន្ដែនាងបានផ្ដាំទៅបងប្អូនភេទទី៣ ទាំងអស់ដែលវះកាត់កែភេទចាប់ពី៥ ទៅ ៦ឆ្នាំឡើងទៅកុំភ្លេចទៅពិនិត្យសុខភាព កុំឲ្យដូចនាង ពេលឈឺតិចតួចទុក គិតថាមិនអី តែដល់ពេលធ្ងន់ទើបដឹង។

គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ Sabay មិនទាន់អាចទាក់ទងសាមីខ្លួន ដើម្បីបញ្ជាក់ពីស្ថានភាពជំងឺរបស់តារារូបនេះបាននៅឡើយទេ។ ប៉ុន្ដែក្រោយពីផេនខេក ទម្លាយបញ្ហាសុខភាពផ្ទាល់ខ្លួន មានអ្នកគាំទ្រជាច្រើនបានសម្ដែងក្ដីបារម្ភ ហើយខ្លះបានសរសេរពាក្យជូនពរឲ្យឆាប់បានជាសះស្បើយ៕

ដកស្រង់ពី៖ Sabay