Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយសំណួរពី ថន​លក្ខិណា «តើ TOP4 ស្រឡាញ់នារីបែបណា?» ធ្វើឲ្យ Fan អរចង់ហោះឡើងលើមេឃ

  • បោះពុម្ព

ក្រោយកម្មវិធីបញ្ចប់ជាផ្លូវការ ពេលនេះ TOP4 របស់ Cambodian Idol បានបង្ហាញមុខជុំគ្នាក្នុងកម្មវិធី Meet and Greet ជាមួយនឹងអ្នកគាំទ្រហើយនៅកណ្ដាលរាជធានីភ្នំពេញ។

នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ ជាថ្ងៃដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ព្រោះជាឱកាសដែលត្រូវនឹងជួបជាមួយនឹង **Idol** របស់ពួកគេផ្ទាល់។ ពិសេសជាងនេះ ក្រៅពីបានស្ដាប់ការច្រៀងផ្ទាល់ និងរីករាយនឹងពេលវេលាល្អជាមួយអ្នកតារាក្នុងចិត្តដែរ។ ក្រៅពីបង្ហាញការសម្ដែងទោល និងជាក្រុម TOP4 ក៏បានអង្គុយចុះជាមួយនឹងពិធីការិនីឆ្នើម ថន លក្ខិណា ឆ្លើយនូវសំណួរជាច្រើន ដែលសុទ្ធតែជាអ្វីដែលគ្រប់គ្នាចង់ឮចេញពីមាត់របស់ពួកគេ។

ក្នុងចំណោមសំណួរជាច្រើន មានមួយដែលអ្នកគាំទ្រពេញចិត្តជាងគេ ពេលសួរពីប្រភេទនារីដែល  TOP4 ចង់បានជាគូ។ ពិធីការិនី ថន លក្ខិណា ចាប់ផ្ដើមសួរ៖ «តើ Idol TOP4 ចូលចិត្តមនុស្សស្រីរបៀបម៉េច?» គ្រាន់តែឮភ្លាម Fan នៅពីមុខហ៊ោរគិលភ្លែត។ អ្នកដែលបញ្ចេញចម្លើយមុនគឺ ម្ចាស់ពាន លីម តិចម៉េង ដោយលោកបានផ្ដើមថា៖ «តាមពិតចំពោះអារម្មណ៍ខ្ញុំ ខ្ញុំចូលចិត្តមនុស្សស្រីដែល រាបសាររម្យទម ចេះដាំបាយធ្វើម្ហូប និយាយរួមគឺការងារផ្ទះគឺចេះគ្រប់យ៉ាង ហើយអ្វីដែលសំខាន់គឺចេះក្បាច់គុន (សើច)» នេះជាកាញ៉ាំងបរិយាកាសឲ្យកាន់តែមានភាពសប្បាយ ប៉ុន្តែចម្លើយដែល តិចម៉េង ចង់ប្រកាសជាផ្លូវការនូវប្រភេទនារីដែលខ្លួនចង់បានជាគូអនាគតគឺ ម្នាក់នោះគួរតែជាអ្នកដែល «ចេះយោគយល់អធ្យាស្រ័យគ្នា និងយល់ពីវិស័យដែលខ្ញុំកំពុងតែប្រឡូកសព្វថ្ងៃនេះបាទ ប៉ុណ្ណឹងបាទ!»។

ចូលដល់ កំពូលញញឹម នាង ដាវីន ម្ដង បានបញ្ជាក់ថា៖ «ខ្ញុំស្រឡាញ់មនុស្សស្រីដែលយល់ពីគ្នាទៅវិញទៅមក ហើយទទួលយកអ្វីគ្រប់យ៉ាងដែលយើងមានរៀងៗខ្លួន តែប៉ុននេះក្ដីសុខហើយមែនទេបងប្អូន?» លោកគ្រូពេទ្យសម្បូរស្នេហ៍ ស៊ឹម ច័ន្ទពន្លឺ ៖ «មនុស្សស្រីដេលទាក់ទាញខ្ញុំដំបូងគេបំផុតគឺ មនុស្សស្រីដែលមានសក់វែង មួយទៀតសាមញ្ញបំផុតគឺ ចេះមូរដៃអាវ ព្រោះខ្ញុំអត់ចេះមូរដៃអាវទេ!» ជារួម គឺលោកចង់បាននារីណាដែលពូកែការងារផ្ទះ។

ចូលដល់ កំលោះពេញនិយម ថុល សុភិទិ វិញ ពិធីការិនី សួរថា «តើសយរបស់ ប្អូន មានមុសមាត់បែបណា?» ភិទិ ថា៖ «រកសយអត់ឃើញទេ! សយ ខ្ញុំបែបណាក៏បានឲ្យតែជាមនុស្សស្រី»។ ពេលវេលារីករាយ នៅមានពេញទំហឹងក្នុងកម្មវិធី ដោយសារ តែមាន TOP4 ទាំង ៤ ដែលសុទ្ធតែជាតារាផ្លូវការទើបរះថ្មី និងកំពុងពេញទទួលបានក្ដីស្រឡាញ់ពីមហាអ្នកគាំទ្រប្រចាំប្រទេសកម្ពុជា៕

ដកស្រង់ពី៖ Sabay