Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple បញ្ចេញនាឡិកាអេក្រង់ធំមិនធ្លាប់មាន Apple Watch Ultra 799$ សម្រាប់អ្នកលេងកីឡាធ្ងន់ៗ អ្នករុកព្រៃ និងឡើងភ្នំជាដើម

  • បោះពុម្ព

ក្នុងព្រឹត្តិការណ៍ "Far Out" Apple បញ្ចេញនាឡិកាដ៏ថ្មីរបស់ខ្លួន ប្រើអេក្រង់ធំមិនធ្លាប់មាន មានឈ្មោះថា Apple Watch Ultra ដោយបាញ់តម្រង់ទៅអ្នកប្រើបែបអត្តពលលិក និងអ្នករុកព្រៃ ឡើងភ្នំជាដើម។ នាឡិកានេះរចនាថ្មីជាមួយនឹងអេក្រង់ គ្រីគ្រីស្តាល់ត្បូងកណ្តៀង មានសភាពរាបស្មើ ប្រើប៊ូតុង Action និងអាចប្រើស៊ីមបានផងដែរ។

ប៊ូតុង Action នេះអាចប្រើសម្រាប់ការចូលប្រើមុខងារផ្សេងៗបានភ្លាមៗ ដូចជាការហាត់ប្រាណ បើកត្រីវិស័យ និងមុខងារជាច្រើនទៀត។ ចំណែកតួខ្លួនវាវិញត្រូវបានផលិតពីសារធាតុស្រាលរឹងមាំ ទីតានីញ៉ូម មានទំហំ ៤៩មីលីម៉ែត្រ និងអាចបញ្ចេញពន្លឺខ្ពស់ដល់ទៅ 2000 nits។ លក្ខណៈពិសេសបន្ថែម គឺមានថាមពលថ្មខ្លាំងអាចប្រើដល់ ៣៦ម៉ោង និងអាចប្រើដល់ ៦០ម៉ោង បើបើកមុខងារសន្សំថ្មថ្មី។

Apple Watch Ultra ក៏មានបំពាក់មីក្រូហ្វូនដល់ទៅ ៣ ឯណោះ ដើម្បីបង្កើនគុណភាពសំឡេងក្នុងការហៅជាសំឡេង និងអាចកាត់បន្ថយសំឡេងខ្យល់កម្រិតខ្ពស់ថ្មី ដើម្បីផ្តល់សំឡេងច្បាស់ជាងមុនពេលហៅទូរសព្ទ។ នាឡិកានេះមានបំពាក់មុខងារវាស់ជម្រៅដែលភ្ជាប់មកជាមួយ និងប្រព័ន្ធ GPS ប្រើហ្វ្រេកង់ពីរថ្មី ដើម្បីដោះស្រាយបញ្ហាស្វែងរកទីតាំង ឬទទួលសញ្ញា GPS នៅក្នុងទីតាំងពិបាកទៅដល់។

វាក៏មានមុខងារ ដូចទៅនឹង Apple Watch Series 8 អាចតាមដានដឹងបើមានករណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយវានឹងហៅទៅកាន់សេវាកម្មសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ និងផ្តល់ទីតាំង។ Apple Watch Ultra មានតម្លៃចាប់ពី ៧៩៩ដុល្លារ ដោយបើកឱ្យកម្មង់ចាប់ថ្ងៃនេះទៅហើយ ដោយនាឡិកានឹងទទួលបាននៅថ្ងៃទី២៣ ខែកញ្ញា៕

 

ដកស្រង់ពី៖Sabay