Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BYD បើករោងចក្រផលិតឡានអគ្គិសនីនៅថៃ ហើយត្រៀមចែកចាយមកស្រុកខ្មែរ

  • បោះពុម្ព

ក្រុមហ៊ុនចិន BYD នឹងបើករោងចក្រផលិតរថយន្តអគ្គិសនីជាលើកដំបូងក្នុងប្រទេសថៃ ដើម្បីទន្ទា្រនយកទីផ្សារអាស៊ាន និងអឺរ៉ុប។ បន្ទាប់ពីក្រុមហ៊ុនចិននេះ បានចុះកុងត្រាជាមួយក្រុមហ៊ុនអចលនទ្រព្យ WHA នៃប្រទេសថៃ និងបន្ទាប់ពីការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុនតំណាងចែកចាយក្នុងស្រុក Rever Automotive។

រោងចក្រផលិតរថយន្តអគ្គិសនីនេះ នឹងត្រូវសង់លើផ្ទៃដី ៩៦ហិចតា ក្នុងសួនឧស្សាហកម្មរបស់ក្រុមហ៊ុន WHA នៅខេត្ត Rayong ដោយគ្រោងនឹងប្រតិបត្តិការចាប់ពីឆ្នាំ២០២៤ ជាមួយសមត្ថភាពផលិត ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ គួរកត់សម្គាល់ថា BYD ធ្លាប់បានប្រកាសថា នឹងចាប់ផ្តើមនាំរថយន្តអគ្គិសនីរបស់ខ្លួនចូលក្នុងទីផ្សារបរទេសដូចជា ដាណឺម៉ាក, អាល្លឺម៉ង់, អ៊ីស្រាអែល, ជប៉ុន និងកម្ពុជា។

លោក Jareeporn Jarukornsalkul ដែលជា CEO របស់ WHA បង្ហាញការជឿជាក់ថា វត្តមានរោងចក្ររបស់ BYD នេះ នឹងជំរុញដល់ការវិនិយោគរថយន្តអគ្គិសនីនាពេលអនាគត។ ក្នុងនោះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់រថយន្តអគ្គិសនី នឹងចូលប្រទេសថៃជាបន្តបន្ទាប់។ គួររំលឹកថា កាលពីខែមុន ក្រុមប្រឹក្សាវិនិយោគនៃប្រទេសថៃ បានអនុម័តគម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ ១៨ពាន់លានបាតរបស់ក្រុមហ៊ុន BYD ដើម្បីផលិតរថយន្តអគ្គិសនី និង Plug-in Hybrid នៅក្នុងប្រទេសអាស៊ានមួយនេះ៕

ដកស្រង់ពី៖Sabay