Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រៀមៗ! iOS 16 មកដល់យប់នេះហើយ ប៉ុន្ដែ iPadOS មកក្រោយបន្តិច

  • បោះពុម្ព

ក្នុងព្រឹត្តិការណ៍ "Far Out" ប្រកាសចេញ iPhone 14 កន្លងទៅ Apple បានកំណត់ ថ្ងៃទី១២ ខែកញ្ញា នឹងបញ្ចេញ iOS 16 (public version) ជំនាន់ពេញលេញជាសារធារណៈ។

ចំពោះម៉ោងដាក់ចេញឱ្យប្រើគឺ ម៉ោង ១០ព្រឹក ម៉ោងនៅប៉ាស៊ីហ្វិក ត្រូវនឹងម៉ោងនៅកម្ពុជា ម៉ោង ១២អាធ្រាតថ្ងៃទី១២ ឈានចូលថ្ងៃទី១៣។ ដូចនេះភ្ជាក់មកព្រឹកស្អែក អាចដោនឡូតប្រើបានតែម្ដង។

បន្ថែមពីនេះ iPadOS 16 មិនចេញមកដំណាលគ្នាដូចនឹង iOS 16 ដូចរាល់ឆ្នាំនោះទេ ដោយលើកទៅ ខែតុលា ក្រោយគ្នាប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ គួរបញ្ជាក់ថា iOS 16 នឹងអាចអាប់ឌែតទៅបាន ចាប់ពី iPhone 8 និង iPhone SE ជំនាន់ទី២ឡើងទៅ តែប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay