Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Park Hae Jin រងពាក្យចចាមអារ៉ាមស្ដីពីការចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន

  • បោះពុម្ព

ទីភ្នាក់ងាររបស់ Park Hae Jin បានបញ្ជាក់យ៉ាងច្បាស់ថាតារារូបនេះមិនមែនជាតារាសម្តែងដែល ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនតាមដែលដែលព័ត៌មាន និងការបំភ្លឺរបស់ប៉ូលិសបានលើកឡើងនោះទេ។

កាលពីថ្មិៗនេះ ប៉ុស្តិ៍ប៉ូលីស Seoul Gangnam បានប្រកាសថា ពួកគេបានចាប់ខ្លួនតារាសម្តែងម្នាក់ ដែលមានអាយុ ៤០ ឆ្នាំ ដោយមិនបានបញ្ចេញឈ្មោះពិត គ្រាន់តែបង្ហាញឈ្មោះក្លែងក្លាយឈ្មោះ A ពីបទប្រាស់គ្រឿងញៀន។ យោងតាមប៉ូលីស ពួកគេបានទទួលរបាយការណ៍ដំបូងថា បុរសម្នាក់ “រត់ទៅវិញទីមកច ហាក់បីដូចជាញៀនថ្នាំខ្លាំង” ហើយនៅពេលដែលក្រុមប៉ូលិសបានចាប់បុរសឈ្មោះ “A” ឆ្លងកាត់ការធ្វើតេស្តទឹកនោម លទ្ធផលចេញមកវិជ្ជមាន។

បន្ទាប់ពីការប្រកាសនេះ របាយការណ៍បានផ្សព្វផ្សាយថា "A" គឺជាតារាសម្តែងដែលបានដើរតួជាតួឯក ក្នុងរឿងភាគ និងខ្សែភាពយន្តផ្សេងៗ ហើយថាគាត់បានបង្ហាញខ្លួនជាលើកដំបូង ក្នុងរឿងភាគ ទូរទស្សន៍សាធារណៈឆ្នាំ ២០០៦ ។ ជាលទ្ធផល តារាសម្ដែងមួយចំនួនដែលសាកសមនឹងការពណ៌នា នេះត្រូវបានពាក្យចចាមអារ៉ាមថា "A" សំដៅលើតារាសម្ដែងម្នាក់ក្នុងចំណោមតារាសម្ដែងច្រើន ផ្សេងទៀតថាជាគឺ Park Hae Jin ដែលមហាជនដាក់ការសង្ស័យក្នុងកម្រិតខ្ពស់ថាជាតារារូបនេះ។

បន្ទាប់ពីលេចឮពាក្យចចាអារ៉ាមនេះ ទីភ្នាក់ងារ Artist Company របស់ Park Hae Jin បានចេញ សេចក្តីថ្លែងការណ៍មួយដោយបដិសេធយ៉ាងម៉ឺងម៉ាត់ថា តារាប្រុសរូបនេះមិនមានជាប់ពាក់ព័ន្ធនឹង ករណីនេះទេ ហើយពួកគេក៏បានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការផ្សព្វផ្សាយពាក្យចចាម អារ៉ាមមិនពិតបន្ថែម៕

 

ដលស្រង់ពី៖ Sabay