Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

MG ទទួលបានភាពជោគជ័យកាន់តែខ្លាំងនាខែ​សីហា និងដើមខែកញ្ញានេះ ជាមួយនឹងការលក់ចេញជាង១២០គ្រឿង

  • បោះពុម្ព

MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេសដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយ MG Cambodia ទទួលបាន ការរីកចម្រើនលឿនបំផុតជាមួយនឹងរថយន្តម៉ូឌែលដ៏ទំនើបៗច្រើនប្រភេទដូចជា Crossover, Sedan និង SUV។

ជាពិសេស រថយន្ត MG ផ្តល់អាទិភាពទៅលើតម្លៃសមរម្យ ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាអាចមានលទ្ធភាពក្នុងការប្រើប្រាស់រថយន្តថ្មី។ ទិន្នន័យនៃការលក់រថយន្ត MG កំពុងតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកាន់តែកើនឡើងសម្រាប់ឆ្នាំ២០២២នេះដោយប្រគល់ចេញប្រមាណជាង៧០០គ្រឿងបើគិតចាប់ពីខែមករាមកដល់ខែសីហាឆ្នាំ២០២២។ ក្រុមហ៊ុនបានរាយការណ៍ពីការកើនឡើងនៃការលក់ជាបន្តបន្ទាប់នៅក្នុងខែ សីហា ឆ្នាំ ២០២២ ជាមួយនឹងចំនួន១២០គ្រឿងបានលក់ចេញទៅកាន់អតិថិជន និងបញ្ផាកក់ទិញប្រមាណជាង២០០គ្រឿង។

នេះគឺជាជោគជ័យដ៏ធំធេង ហើយ MG កំពុងដើរលើយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ បើទោះបីជាមានបញ្ហាប្រឈមដែលបង្កឡើងដោយបញ្ហាកង្វះខាតបន្ទះឈីប(Chip shortage) និងផលប៉ះពាល់នៃការរាតត្បាតជំងឺ Covid-19 ទូទាំងសកលលោកក៏ដោយក៏ MG នៅតែអាចយកឈ្នះបាន។ ខណៈពេលនេះ MG Cambodia មានលក់ម៉ូដែលរថយន្តចំនួន៦ម៉ូឌែលដែលពិតជាគួរឱ្យចាប់អារម្មណ៍ដែលគ្របដណ្តប់លើវិស័យរថយន្តយ៉ាងពេញនិយមនៃទីផ្សាររថយន្តថ្មីដូចជា ម៉ូដែល MG ZS, MG6, MG GT, MG RX5, MG HS និង MG RX8 ដែលសុទ្ធសឹងជាអ្វីដែលកំពុងមានភាពទាក់ទាញខ្លាំងពីសំណាក់ប្រជាជនកម្ពុជាជាមួយនឹងការរចនាដ៏ស៊ីវិល័យនៃរូបរាងខាងក្រៅ ជាមួយផ្នែកខាងក្នុងយ៉ាងប្រណិត ផ្តល់នូវភាពធំទូលាយ កំលាំងខ្លាំង ស៊ីសាំងតិច និងមានការធានារយៈពេល៣ឆ្នាំ ឬ ១០០,០០០Km។

ប្រសិនបើនិយាយអំពីតម្លៃវិញ រថយន្ត MG មានតម្លៃចាប់ពី $30,300 ដល់ $58,000 និងមានសហការជាមួយធនាគារដៃគូជាច្រើន ដើម្បីផ្តល់មធ្យោបាយឆាប់រហ័ស និងងាយស្រួលសម្រាប់អ្នកទិញដើម្បីក្លាយជាម្ចាស់រថយន្ត MG ប្រកបដោយទំនុកចិត្ត។ យីហោ MG ធ្វើបានយ៉ាងអស្ចារ្យនៃការលក់រថយន្ត និងជាពិសេសនៅក្នុងលក្ខខណ្ឌទីផ្សារដ៏លំបាកអំឡុងពេលកូវិដ១៩នេះ។

MG បានបង្ហាញនូវអ្វីដែលពួកគេបានផ្តល់នូវការចាប់អារម្មណ៏ជាខ្លាំងជុំវិញរថយន្ត MG ដល់អ្នកទិញទាំងអស់ ហើយអតិថិជនរបស់ MG កាន់តែកើនឡើងជាលំដាប់ក្នុងការប្រើប្រាស់រថយន្តថ្មី។ ហេតុនេះហើយបានធ្វើឱ្យក្រុមហ៊ុន MG បានកំពុងបន្ថែមសាខាថ្មីទៀត ដើម្បីផ្តល់ជម្រើសកាន់ងាយស្រួលនិងឆាប់រហ័សដល់អតិថិជន ដោយការពង្រីកបន្ថែមនូវមជ្ឈមណ្ឌលថែទាំងនិងជួសជុលនៅខេត្តសៀមរាប និងអគារតាំងបង្ហាញរថយន្តថ្មីមួយទៀតដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះនៅចុងឆ្នាំ២០២២ នៅមហាវិថីសម្ដេច ហ៊ុនសែន។ ដូច្នេះហើយ អ្នកទិញអាចងាយស្រួលក្នុងការស្វែងរក និងមានជម្រើសកាន់តែច្រើននៅពេលពួកគេចាប់អារម្មណ៏ចង់ទិញរថយន្តMG។

នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា “នេះគឺជាលទ្ធផលលក់ដ៏អស្ចារ្យមួយផ្សេងទៀតសម្រាប់រថយន្ត MG ក្នុងខែសីហាឆ្នាំ២០២២នេះ ហើយយើងក៏នឹងមិនអាចទទួលបាននូវទិន្នន័យលក់ដ៏ល្អនេះដែរ ប្រសិនបើគ្មានការគាំទ្រពីសំណាក់អតិថិជនដ៏មានតម្លៃរបស់យើងខ្ញុំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកទាំងអស់។

ដូច្នេះហើយយើងខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់សម្រាប់ការជឿជាក់ និងពេញចិត្តលើរថយន្ត MG ហើយបានធ្វើអោយម៉ាក MG មានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។ យើងរំពឹងថានឹងបន្តភាពរីកចម្រើនបន្ថែមទៀតជាមួយនឹងផលិតផលថ្មីៗ និងមានគុណភាពខ្ពស់ជាមួយនឹងអ្វីដែលជាតម្រូវការរបស់អតិថិជនយើង។”

 

Pathp
 



 



ដកស្រង់ពី៖Sabay