Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត BAIC BJ40 Plus 2022 មកជាមួយរូបរាងដ៏ទាក់ទាញ ងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ

  • បោះពុម្ព

ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យវិស័យការពារជាតិក្នុងអំឡុងមានសង្គ្រាម ក៏ដូចជាការបម្លាស់ទីរបស់មនុស្ស គឺត្រូវការរថយន្តជាចាំបាច់បំផុត។ នៅពេលប្រទេសមានសុខសន្តិភាពគ្រប់គ្រាន់ រថយន្តបានប្រែក្លាយទៅជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម។

តួយ៉ាងដូចជា រថយន្ត BAIC BJ40PLUS 2022 គឺជាសមិទ្ធផលមួយដែលប្រសូតឡើងពីរថយន្តដែលបម្រើឱ្យវិស័យយោធា ដែលាមានលក្ខណៈពិសេស ឬក៏ DNA សំខាន់មួយចំនួនដូចជា រឹងមាំ ជាប់ធន់ និងសមត្ថភាពនៃការបើកបរគ្រប់ស្ថានភាពផ្លូវ។ ខ្ញុំជឿជាក់ថា បងប្អូនភ្ញៀវកិត្តិយសភាគច្រើន ប្រាកដជាធ្លាប់បានប្រទះភ្នែកនូវរថយន្តទាហាន ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន នោះគឺជាខ្សែស្រឡាយរថយន្ត BAIC ត្រកូល BJ។

សូមជម្រាបថា BAIC គឺជាឈ្មោះនៃក្រុមហ៊ុនផលិតរថយន្តនៃប្រទេសចិន ពោលគឺជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ មានទីស្នាក់ការកណ្តាលនៅក្រុងប៉េកាំង។ BAIC ជាក្រុមហ៊ុនផលិតរថយន្តដ៏ចំណាស់មួយ មានឈ្មោះបោះសំឡេងនៅលើទីផ្សារអស់រយៈពេលជាង ៦០ឆ្នាំមកហើយ ចាប់តាំងពីការកកើតឡើងដំបូងនៅក្នុងឆ្នាំ១៩៥៨។ បច្ចុប្បន្ន BAIC ជាក្រុមហ៊ុនរថយន្តដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗទាំង៦ នៅក្នុងប្រទេសចិន។

កាលពីឆ្នាំ ២០២១កន្លទៅ ក្រុមហ៊ុន BAIC លក់រថយន្តបានដល់ ១,៧២៣លានគ្រឿង។ បន្ថែមលើសនេះ BAIC ក៏ជាក្រុមហ៊ុនផលិតរថយន្តមួយដែលមានសិទ្ធិផលិត ក៏ដូចជាចែកចាយនូវរថយន្ត Mercedes Benz ក្នុងប្រទេសចិនផងដែរ។ ត្រឡប់មកកាន់រថយន្ត BAIC BJ40 Plus ស៊េរីឆ្នាំ ២០២២នេះវិញ គឺជារថយន្តប្រភេទ Body on Frame SUV ប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ២១៤សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។ កម្រិតប្រើប្រាស់សាំងជាមធ្យម ១០,១លីត្រក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។

ចំពោះការឌីហ្សាញរបស់រថយន្ត BJ40 Plus យើងឃើញថា ផ្នែកខាងមុខមានរូបរាងបែបស្វាហាប់ ព្រោះវាបានរក្សាជាប់នូវ DNA រថយន្ត ដែលបម្រើឱ្យវិស័យយោធា ដែលគ្រប់យ៉ាងស្តែងចេញនូវភាពរឹងមាំ និងអង់អាច។ ចង្កៀងមុខ ជាប្រភេទ LED បំពាក់មកជាមួយនឹងភ្លើងគុជ ដែលអាចផ្តល់ជូនដល់បងប្អូន នូវពន្លឺភ្លឺច្បាស់ ក៏ដូជាសោភណភាពទាក់ទាញថែមមួយកម្រិតទៀត។

កាន់តែពិសេសទៀតនោះ គឺប៉ាណារចនាឡើងមានភាពសាមញ្ញ មិនសាំភ្នែក ស័ក្តិសមនឹងផ្ទៃខាងមុខរបស់រថយន្ត ឯកាងខាងមុខ កាន់តែស្រស់ស្អាតទាក់ទាញ តាមបែបស៊ីវីល័យ ហើយផ្តល់ជូននូវកម្ពស់ហើបពីដីខ្ពស់ស្រឡះ ឈ្នះអស់គ្រប់ស្ថានភាពផ្លូវពិបាកៗ។ សូមបញ្ជាក់ថា រថយន្ត BJ40 Plus មានទទឹងប្រវែង ១៩២៥មម និងកម្ពស់ ១៨៧១មម។

ក្រឡេកមកមើលនៅផ្នែកចំហៀងវិញម្តង យើងឃើញថា ការរចនាគឺបង្ហាញនូវភាពស្វាហាប់ កម្ពស់ហើបពីដីខ្ពស់ស្រឡះ។ ក្នុងនោះ មិនភ្លេចទេ នូវការបំពាក់ឈ្នាន់ជាន់ចំហៀង ដើម្បីជាភាពងាយស្រួលក្នុងការឡើងចុះចេញចូលរថយន្ត។

ចំណែកដំបូលខាងលើជាប្រភេទ Removable ដែលមានន័យថា អាចធ្វើការដោះបាន នៅពេលដែលបងប្អូនអ្នកប្រើប្រាស់ត្រូវការ ឬក៏ស្ថិតនៅក្នុងកាលៈទេសៈណា ដែលបងប្អូនត្រូវការលំហែ ស្រូបយកខ្យល់ឱកាសស្របពេលបើកបរនៅដងផ្លូវដែលមានព្រៃព្រឹក្សាជាដើម។ ត្រង់ចំណុចនេះ ខ្ញុំសូមជម្រាបដែរថា វាមានបណ្តោយ ៤៦៤៥មម និងគម្លាតកង់ ២៧៤៥មម។

តោះសូមបន្តចូលទៅកាន់ផ្នែកខាងក្រោយវិញម្តង។ ផ្នែកខាងក្រោយនៃរថយន្ត BJ40 Plus បានបំពាក់មកនូវស្តុបក្រោយជាប្រភេទ LED ដោយបានបន្ថែមនូវសោភ័ណភាពរថយន្តថែមមួយកម្រិតទៀត។ អ្វីដែលជាចំណុចលេចធ្លោ គឺបានបំពាក់មកនូវកង់សាកួរ ដែលស្តែងចេញនូវភាពរហ័សរហួនស្វាហាប់ ក៏ដូចជាអាចផ្តល់ជូននូវភាពងាយស្រួលក្នុងការដោះដូរពេលមានអាសន្ន។

តោះឥឡូវយើងចូលមើលផ្នែកខាងក្នុងវិញ គឺមានការរចនាបែបរឹងមាំ សាមញ្ញ ក៏ដូចជាផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ រថយន្ត BJ40 Plus 2022 បំពាក់កុងទ័រឌីជីថល LED ទំហំ ១២,៣អ៊ីញ និងអេក្រង់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០អ៊ីញ មានមុខងារភ្ជាប់មកជាមួយនឹង Bluetooth។ ចំណែកកៅអីស្រោបមកជាមួយស្បែកផ្តល់នូវផាសុកភាពក្នុងការធ្វើដំណើរ ហើយមិនតែប៉ុណ្ណោះ សូម្បីតែចង្កូតក៏ស្រោបមកជាមួយនឹងស្បែកដែរ ហើយវាគឺជាចង្កូតដែលមានមុខងារបញ្ជាច្រើន ដែលអ្នកប្រើប្រាស់អាចធ្វើការបញ្ជាក្នុងការលើក ឬផ្តាច់ទូរសព្ទ បន្ថែមបន្ថយសំឡេង ប្តូរប៉ុស្តិ៍ ឬប្តូរបទចម្រៀងបាន ជាមួយនឹង Speaker ចំនួន ៦គ្រាប់។

សម្រាប់កៅអីជួរទី២ គឺបានផ្តល់នូវគម្លាតជើងធំទូលាយ ហើយការអង្គុយមានភាពខ្ពស់ស្រឡះ បូករួមជាមួយនឹងព្រិលម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ។ អ្នកដំណើរក៏មានងាយស្រួលជាមួយរន្ធដោត USB និងកន្លែងដាក់កែវទឹកជាដើម។

ក្រៅពីសមត្ថភាព សោភណភាព និងផាសុកភាព ដែលខ្ញុំបានរៀបរាប់អម្បាញ់មិញហើយនោះ យើងក៏មិនភ្លេចទេនូវចំណុចដែលមិនអាចខ្វះបានមួយទៀត គឺប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត BJ40 Plus 2022។ខ្ញុំបាទសូមអនុញ្ញាតរៀបរាប់ជូនត្រួសៗដូចជា៖

-ប្រព័ន្ធហ្វ្រាំង ABS

-ប្រព័ន្ធបែងចែកសម្ពាធហ្វ្រាំង EBD

-ប្រព័ន្ធជំនួយចាប់ហ្វ្រាំងបន្ទាន់ EBA

-ប្រព័ន្ធ ESP, TCS, HAC, HDC, RMI

-ប្រព័ន្ធគ្រប់គ្រងល្បឿន Cruise Control

-កាមេរ៉ាមើលក្រោយពេលអាយែរ Reversing Camera

-ប្រព័ន្ធរ៉ាដាចូលចត Rear Parking Radar

-ប្រព័ន្ធគ្រប់គ្រងសម្ពាធខ្យល់កង់

-ប្រព័ន្ធចាក់សោទ្វារការពារក្មេង Children’s door lock

-ប្រព័ន្ធផ្តល់សញ្ញាពេលមានចោរចង់លួច Theft-deterrent alarm system

-មុខងារ Auto-hold

-មាន Driving Mode ច្រើនដូចជា Snow, Sport, Comfort និង ECO

ទាំងនេះសុទ្ធសឹងតែជាប្រព័ន្ធសុវត្ថិភាពដ៏សំខាន់ៗចាំបាច់ដែលមានបំពាក់នៅលើរថយន្ត BJ40 Plus 2022។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់៖

-ទូរសព្ទលេខ 085 777 266/085 777 3888

-អគារតាំងបង្ហាញរថយន្តទាំង២ទីតាំង៖

ទីស្នាក់ការកណ្តាល BAIC Cambodia ផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ

សាខា BAIC Cambodia ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅទល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

ដកស្រង់ពី៖Sabay