Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lee Jung jae បង្កើតប្រវត្តិសាស្ត្រតារាអាស៊ីដំបូងគេឈ្នះពានរង្វាន់ Emmy Awards 2022

  • បោះពុម្ព

តួឯកប្រុសក្នុងរឿង “Squid Game” បំបែកប្រវត្តិសាស្ត្រ តារាអាស៊ីដំបូងគេដែលបានឈ្នះពានរង្វាន់ក្នុងនាមជាតារាសម្ដែងឆ្នើមអក្នុងកម្មវិធីពានរង្វាន់ Emmy Awards 2022។

ពិធីប្រគល់ពានរង្វាន់ Emmy លើកទី ៧៤ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ពិធីនេះត្រូវបានដឹកនាំដោយ Kenan Thompson ដែលផលិតកម្មរបស់គាត់ Ted Lasso បានឈ្នះពានរង្វាន់សម្រាប់កំប្លែងល្អបំផុត។ Lee Jung Jae បានក្លាយជាតារាសម្តែងអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់ជាតួសម្តែងល្អបំផុតក្នុងរឿងភាគ។

Lee Jung Jae ឈ្នះពានរង្វាន់ "តារាសម្តែងឆ្នើម" ហើយអ្នកដឹងនាំរឿង Hwang Dong Hyuk ក៏បាននាំយករូបសំណាកមាស Emmy ចំនួន២មក ផ្ទះវិញសម្រាប់ Squid Game ប្រភេទ Best Director for a Drama ហើយសរុបពានដែលបានឈ្នះទាំងអស់៦។ អ្នកដឹកនាំរឿង Hwang Dong Hyuk ត្រូវបានគេដាក់ឈ្មោះថា "Outstanding Directing for a Drama Series" ដែលបានក្លាយជាជនជាតិអាស៊ីដំបូងគេ និងជាជនជាតិកូរ៉េខាងត្បូងដំបូងគេដែលឈ្នះពានរង្វាន់នេះ៕

ដកស្រង់ពី Sabay