Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចម្រៀងនារីវៀតណាម កំពុងត្រូវអ្នកគាំទ្ររិះគន់ទក់សាច់ ព្រោះចម្លង Concept រូបភាព BLACKPINK

  • បោះពុម្ព

សមាជិកក្រុមចម្រៀងវៀតណាម DREAMeR ដែលមានឈ្មោះថា MiiNa ធ្លាប់រងនូវពាក្យរិះគន់យ៉ាងចាស់ដៃ ក្រោមកម្ដៅកំហឹងរបស់មហាជនជាច្រើននាក់ ដោយសារតែការតុបតែងខ្លួនរបស់នាងភាគច្រើនដូចគ្នាពេកទៅនឹង Rosé (BLACKPINK)។

ដោយឡែក ថ្មីៗនេះ នាងបានធ្វើឲ្យគ្រប់គ្នា លើកយកមកធ្វើជាប្រធានបទជាថ្មី ដោយសារតែ Teaser Comeback របស់ក្រុម។ DREAMeR Entertainment បានបង្ហាញនូវកាលវិភាគ Comeback របស់ក្រុមចម្រៀងរបស់ខ្លួន ប៉ុន្តែគ្រាន់តែឃើញភ្លាម Fan ចាប់ផ្ដើមមិនស្រណុកចិត្តបាត់ទៅហើយ។ តាំងពីពណ៌ និងការ Design គឺសឹងតែដូចគ្នាទាំងស្រុងទៅនឹង Teaser របស់ BLACKPINK "Pink Venom" ហើយប្ដូរតែអក្សរប៉ុណ្ណោះ។

នៅពេលបង្ហាញមុខ Bao Uyen ជាសមាជិក DREAMeR នាងបានពាក់ស្រោមដៃ តុបតែងសក់ និងមុខ មិនខុសពី Lisa (BLACKPINK) ទេ ហើយសូម្បីការ Edit របស់ក្រុមការងារ Design ក៏ដូចបេះដាក់ដែរ។ ប្រការនេះ កាន់តែធ្វើឲ្យឱកាសរិះគន់របស់មហាជនកើនឡើង ដោយសារគ្រប់យ៉ាងដែលត្រូវបានបង្ហាញ គឺដូចគ្នាពេក (COPY-PASTE)។

បន្ទាប់ពីបានឃើញរូបភាពទាំងអស់នេះហើយ អ្នកគាំទ្រជាច្រើនបានសម្ដែងការមិនពេញចិត្ត ហើ៧ក៏មិនអាចឱបដៃឈរមើលបានដែរ។ BLINK បានងើបឈរប្រតិកម្មខ្លាំង ហើយរៀបចំគម្រោងទាក់ទងទៅ YG ឲ្យចាត់វិធានការណាមួយចំពោះរឿងនេះ។ ឯ YG វិញ មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយឡើយ៕

ដកស្រង់ពី៖ Sabay