Emoji ពេញនិយមទាំង ៥ និងហេតុផលស្ទង់មតិដ៏គួរឱ្យចាប់អារម្មណ៍
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
emoji ដែលពេញនិយមប្រើប្រាស់ច្រើនជាងគេទាំង ៥ គឺ emoji សើចហៀរទឹកភ្នែក មេដៃ បេះដូង សើចបះជើង និងទឹកមុខស្រក់ទឹកភ្នែក។ នេះបើយោងទៅតាមការស្ទង់មតិប្រើប្រាស់ emoji ច្រើនបំផុតនៅឆ្នាំ២០២២ ក្នុងទឹកដីសហរដ្ឋអាមេរិច ដោយក្រុមហ៊ុន Adobe។
គួរបន្ថែមថា emoji ទាំងខាងលើធ្លាប់ទទួលប្រជាប្រិយភាពប្រើប្រាស់ច្រើនកន្លងមកហើយ លើកលែងតែ emoji ភ្នែកបេះដូងទើបធ្លាក់លេខរៀង ជំនួសមកវិញដោយ emoji សើចបះជើង។
ក្រៅពីនេះ emoji លាមក មុខខឹង និងមុខអៀនក្រហមៗ តាមការស្ទង់មតិបង្ហាញថាជា emoji មានអ្នកប្រើតិចបំផុត បើទោះបីជាមានអ្នកចូលចិត្តក៏ដោយ។ ដើម្បីស្វែងរក Emoji ដ៏ពេញនិយមបំផុតនៅក្នុងសហរដ្ឋអាមេរិក Adobe បានស្ទង់មតិអ្នកប្រើប្រាស់ Emoji ចំនួន ៥០០០ និងទទួលបានលទ្ធផល៖
-៩១% ពួកគេប្រើ emoji ដើម្បីបង្ហាញពីអារម្មណ៍
-៧៣% ការប្រើប្រាស់ emoji បង្ហាញពីភាពរួសរាយរាក់ទាក់ កំប្លែង និងមើលទៅឡូយ
-៥០% ពួកគេចូលចិត្តប្រើ emoji ឱ្យតែពាក្យទាំងនោះមាន emoji
-៧១% emoji ជាឧបករណ៍សន្ទនាដ៏សំខាន់សម្រាប់យល់ពីគ្នាទៅវិញទៅមក
-៧៥% មានអារម្មណ៍កាន់តែជិតស្និទ្ធចំពោះអ្នកដែលប្រើ emoji
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកប្រើខាងលើ ៧៥% ប្រើប្រាស់ emoji ប្រមាណ ៥០ ក្នុងសារអេឡិចត្រូនិចរបស់ពួកគេ ក្នុងរយៈពេល១ថ្ងៃ៕
ដកស្រង់ពី៖Sabay