Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេមណាស់ៗ! ឡានអគ្គិសនីចិនប្រភេទ Super Car មួយនេះគឺថាកំពូលហើយ

  • បោះពុម្ព

ការផលិតរថយន្តរបស់ក្រុមហ៊ុនចិន កាន់តែជឿនលឿនខ្លាំងគួរឱ្យកត់សម្គាល់ថែមទៀតហើយ ដោយក្រុមហ៊ុន GAC បានបញ្ចេញរថយន្តអគ្គិសនីប្រភេទ Super Car ដែលមានសន្ទុះល្បឿនបំផុតនៃរថយន្តចិន។

វាគឺជារថយន្តអគ្គិសនីម៉ូដែល Aion Hyper SSR ដែលអាចជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលត្រឹមតែ ១,៩វិនាទី។ សន្ទុះដ៏លឿនបែបនេះ ដោយសារវាបំពាក់ម៉ូទ័រអគ្គិសនីមានកម្លាំងរហូត ១២២៥សេះឯណោះ។

កំពូលរថយន្ត Super Car នេះ បំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១៤,៦អ៊ីញ និងកុងទ័រឌីជីថលទំហំ ៨,៨អ៊ីញ។ តែយ៉ាងណាចំពោះទំហំអាគុយ Spec លម្អិតផ្សេងៗទៀតរបស់រថយន្តនេះ មិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ។ សម្រាប់តម្លៃវិញ GAC បង្ហើបថា វានឹងមានតម្លៃចាប់ពី ២៤ម៉ឺនដុល្លារឡើងទៅ៕

ដកស្រង់ពី៖Sabay