Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗ V បង្ហាញខ្លួនក្នុងពិធីជប់លៀងឯកជនរបស់ BLACKPINK

  • បោះពុម្ព

កំលោះសង្ហា V សមាជិក BTS ត្រូវបានរាយការណ៍ថាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីលក្ខណៈឯកជនរបស់ BLACKPINK សម្រាប់អបអរសាទរជាមួយនឹងថ្មីមានចំណងជើងថា “BORN PINK”។

យោងតាមរបាយការណ៍ផ្តាច់មុខពី JTBC បានឱ្យដឹងថា BLACKPINK បានរៀបចំពិធីជប់លៀង ឯកជនមួយសម្រាប់អាល់ប៊ុម របស់ពួកគេ BORN PINK នៅថ្ងៃទី ១៤ ខែកញ្ញា នៅឯកន្លែង ឯកជនមួយ នៃទីក្រុងសេអ៊ូល។ ពិធីជប់លៀងឯកជន គឺជាកន្លែងសម្រាប់អ្នកដែលបានអញ្ជើញដោយ BLACKPINK រួមទាំងតារាសម្តែង តារាចម្រៀង និងតារាល្បីៗ ដើម្បីស្តាប់អាល់ប៊ុមថ្មីរបស់ BLACKPINK មុនពេលចេញលក់។

នៅក្នុងចំណោមអ្នកចូលរួមល្បីៗក្នុងនោះគេសង្កេតឃើញវត្តមានរបស់ V សមាជិក BTS ក៏បានអញ្ចើ ញចូលរួមផងដែរ។ JTBC រាយការណ៍ថា នេះជាលើកទីមួយហើយដែល V និង Jennie ដើរលេងជាមួយគ្នានៅកន្លែងសាធារណៈ។ យ៉ាងណាមិញ អ្នកទាំងពីរបានសម្ដែងការស្វាគមន៍នៅចំពោះមុខមនុស្សជាច្រើននិងរីករាយក្នុងព្រឹត្តិការណ៍ជាមួយគ្នា។

V និង Jennie មានទំនាក់ទំនងជិតស្និទ្ធនឹងពាក្យចចាមអារ៉ាមបន្ទាប់ពីមានរូបថតច្រើនសន្លឹករបស់អ្នកទាំងពីរដែលត្រូវបានគេចោទថានៅជាមួយគ្នា។ ទន្ទឹមនិងភ្នាក់ងារទាំងសងខាង មិនបានបញ្ជាក់ ជាផ្លូវការ ឬបដិសេធពាក្យចចាមអារ៉ាមនេះនៅឡើយទេ៕

ដកស្រង់ពី៖ Sabay