Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផលិតករហូលីវូដល្បីៗបដិសេធរាល់ការងារជាមួយ Amber Heard ចាប់តាំងចាញ់ក្ដីអតីតស្វាមី

  • បោះពុម្ព

កាលពីកន្លងទៅ៣ខែមកនេះ Amber Heard បានចាញ់ក្ដីប្រឆាំងតវ៉ាជាមួយអតីតស្វាមី Johnny Dep

តារាស្រីរូបនេះហាក់មានស្ថានភាពជីវិតយ៉ាប់យ៉ឺនជាងមុន ហើយសូម្បីតែផលិតករហូលីវូដល្បីៗក៏ធ្វើ ការបដិសេធចំពោះរូបនាងផងដែរចាប់តាំងពីមានរឿងអាស្រូវកើតឡើង។ មិនត្រឹមតែត្រូវបានផលិតករបដិសេធប៉ុណ្ណោះទេ Amber Heard បានក្លាយជាជនរងគ្រោះដោយមាន ការគំរាមគំហែងពីជនមិនល្អនៅលើបណ្ដាញសង្គម ជាមួយនឹងការរិះគន់រាប់សែននាក់ផងដែរ។

ទន្ទឹម នឹងនេះបន្ទាប់ពី Amber Heard ចាញ់ក្ដី និងបានបញ្ចប់រួចរាល់ តារាស្រីរូបនេះត្រូវបានលិតករដកចេញ ពីការសម្ដែងក្នុងរឿង “ Hot Take: The Depp / Heard trial” ដែលសម្ដែងជំនួសមកវិញតារាស្រី Megan Davis។ យោងតាម People បើទោះបីជាភាពចម្រូងចម្រាសបានបិទអស់រយៈពេលជាង ៣ ខែក៏ដោយ ភាពក្តៅគគុកពីឈ្មោះ Amber Heard មិនបានបង្ហាញសញ្ញាណាមួយនៃភាពស្ងប់ស្ងាត់នៅលើ ប្រព័ន្ធផ្សព្វផ្សាយ និងវេទិកា showbiz ឡើយ។

នាងបានក្លាយជាប្រធានបទនៃការសើចចំអក និងជាជនរងគ្រោះនៃការគំរាមកំហែងតាមអ៊ីនធឺណេតជាមួយនឹងមតិរិះគន់ និងរិះគន់រាប់ពាន់។ បច្ចុប្បន្ន Amber Heard ស្ទើរគ្មានអ្វីទាល់តែសោះ បន្ទាប់ពីចាញ់ពាក្យបណ្ដឹងប្រឆាំងនឹង Johnny Depp ។ នាងត្រូវបានសាធារណជនមើលងាយ មិត្តភក្តិរបស់នាងមួយចំនួនធំមិនអើពើ និងចេញ ឆ្ងាយពីនាង ដូច្នេះហើយទើប Studio អន្តរជាតិបានព្យាយាមគេចពីតារាស្រីរូបនេះ។ គិតរហូតមកដល់បច្ចុប្បន្ននេះ Amber Heard នៅមិនទាន់បានបង់ប្រាក់ ចំនួន ៨,៣៥ លានដុល្លារ ដល់អតីតស្វាមីរបស់នាងនៅឡើយទេ។ ទ្រព្យសម្បត្តិសុទ្ធរបស់នាងគឺត្រឹមតែ ១.៥ ទៅ២.៥ លានដុល្លារ ប៉ុណ្ណោះនេះបើយោងតាមក្រុមហ៊ុន Celebrity Net Worth។

កាលពីដើមខែសីហា Amber Heard ត្រូវលក់ផ្ទះល្វែងផ្ទាល់ខ្លួនដោយស្ងាត់ៗដែលមានទីតាំងនៅជ្រលង Yucca ដាច់ស្រយាលនៃរដ្ឋ California ក្នុងតម្លៃ ១,១ លានដុល្លារ ។ ប្រាក់នេះត្រូវបានគេយកទៅជួយនាងរកស៊ីក្នុងពេលដែលមិនមានការងារថតរឿង។ លើសពីនេះ Heard កំពុងប្តឹងឧទ្ធរណ៍ ប្រឆាំងនឹង Depp ហើយត្រូវការប្រាក់ច្រើន ដើម្បីទប់ទល់នឹងរឿងនេះ។

ផលវិបាកនៃការបរាជ័យយ៉ាងអាម៉ាស់នៃពាក្យបណ្ដឹងនៅមិនទាន់បាត់បង់នៅឡើយទេនៅពេលដែលនាងត្រូវបានគេសើចចំអកឥតឈប់ឈរ។ ថ្លែងនៅលើ សារព័ត៌មាន Fox News លោកស្រី Carrie Goldberg ដែលជាមេធាវីជំនាញផ្នែកសិទ្ធិជនរងគ្រោះ និងករណីហិង្សាផ្លូវភេទបានលើកឡើងថា "Amber ត្រូវបានគេចាត់ទុកជាគំរូអាក្រក់បំផុតក្នុងវិស័យហូលីវូដ”៕

ដកស្រង់ពី៖ Sabay