Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារលើភាគអាគ្នេយ៍កោះតៃវ៉ាន់

  • បោះពុម្ព

គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើតំបន់ដាច់ស្រយាលមួយ ស្ថិតនៅភាគអាគ្នេយ៍ នៃកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ដោយបង្កឱ្យមានរថភ្លើងធ្លាក់ផ្លូវ ហាងទំនិញដួលរលំ និងជាប់មនុស្សនៅលើភ្នំ។

ការិយាល័យឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា គ្រោះរញ្ជួយដីខាងលើ មានចំណុចកណ្ដាលនៅក្នុងតំបន់តៃទុង (Taitung) ហើយវាបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារលើតំបន់ដូចគ្នាដដែល កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ដោយឡែកបើតាមទីភ្នាក់ងារភូមិវិទ្យា អាមេរិក USGS គ្រោះរញ្ជួយដីនេះ មានកម្រិតរញ្ជួយដល់ទៅ ៧.២រ៉ិចទ័រឯណោះ និងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំងបង្កឱ្យមានការខូចខាតមួយចំនួនផងដែរ តែមិនទាន់មានសេចក្តីរាយការណ៍ពីជនរងគ្រោះណាម្នាក់នៅឡើយទេ។

សូមរំលឹកថា មនុស្សជាង ១០០នាក់ បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីមួយ ដែលបានវាយប្រហារលើតំបន់ភាគអាគ្នេយ៍កោះតៃវ៉ាន់ កាលពីឆ្នាំ២០១៦ ខណៈគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានផ្ដាច់ជីវិតមនុស្សជាង ២.០០០នាក់ កាលពីឆ្នាំ១៩៩៩ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ។