Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថិតក្នុងថ្ងៃខួប ១៤ឆ្នាំនៃការចូលសិល្បៈ IU ឆ្លៀតបរិច្ចាគទឹកប្រាក់ដ៏ច្រើនជួយអង្គការសប្បុរសធម៌

  • បោះពុម្ព

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ គឺជាគម្រប់ខួប ១៤ឆ្នាំ នៃការចូលសិល្បៈរបស់ IU ហើយស្ថិតក្នុងឱកាសដ៏មានន័យនេះ នាងមិនឲ្យរំលងទៅដោយងាយៗទេ ដោយបានបរិច្ចាគថវិកាផ្ទាល់ចំនួន ២០០ លានវ៉ុន (ខ្ទង់ ១៤៤ ០០០ដុល្លារ) ជូនដល់អង្គការសប្បុរសធម៌។

យោងតាមផលិតកម្ម EDAM បានឲ្យដឹងថា តារាស្រីរូបនេះ បានប្រើឈ្មោះ "IUaena” (ពាក្យបញ្ចូលគ្នារវាង IU និងឈ្មោះក្រុមអ្នកគាំទ្ររបស់នាងគឹ Unaena) ដើម្បីបរិច្ចាគទឹកប្រាក់ចំនួន ១០០លានវ៉ុន (ខ្ទង់ ៧២ ០០០ដុល្លារ) ទៅដល់មូលនិធិ Asian Social Welfare Foundation និង ១០០លានវ៉ុនទៀត ជូនដល់ សមាគម Seoul Metropolitan Child Welfare Association។

ទឹកប្រាក់ដែលបានប្រគល់ជូន មូលនិធិ Asian Social Welfare Foundation នឹងត្រូវប្រើប្រាស់ ដើម្បីចំណាយលើការព្យាបាលជំងឺមហារីកសម្រាប់ស្ត្រី និងកុមារដែលជួបបញ្ហាលំបាកក្នុងផ្នែកហិរញ្ញវត្ថុ ខណៈការឧបត្ថម្ភជូនទៅកាន់ សមាគម Seoul Metropolitan Child Welfare Association នឹងជាផ្នែកមួយជួយគាំទ្រដល់យុវជន សម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុ។ IU បានលើកឡើងថា៖ «ជាមួយនឹង Uaena អ្នកដែលផ្ដល់នូវអព្ភូតហេតុអស្ចារ្យទាំងតូចទាំងធំ មកឲ្យខ្ញុំ រយៈពេល ១៥ឆ្នាំមកនេះ ខ្ញុំសូមចែករំលែកនូវភាពកក់ក្ដៅម្ដងទៀតនៅឆ្នាំនេះ ជាមួយនឹងបេះដូងពេញទៅដោយការអរគុណ។» បន្តទៀត តារាស្រីរូបនេះក៏បាន បង្ហាញក្ដីសង្ឃឹមថា៖ «ខ្ញុំសង្ឃឹមថា បេះដូងរបស់ពួកយើង នឹងរួមគ្នានាំយកនូវអព្ភូតហេតុអស្ចារ្យតូចៗផ្សេងទៀតទៅកាន់អ្នកណាម្នាក់។

គ្រប់ពេលដែលខ្ញុំអាចចំណាយពេលជាមួយនឹង Uaena ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ គឺជា “ម៉ោងមាស” របស់ខ្ញុំ។ អគុណខ្លាំងណាស់ ហើយខ្ញុំពិតជាស្រឡាញ់ង្នកទាំងអស់គ្នាបំផុត»។ ជាមួយគ្នានេះដែរ IU ទើបតែបានបញ្ចប់ការប្រគំតន្ត្រីខ្នាតយក្ស ដែលមានអ្នកចូលទស្សនាក្នុងមួយថ្ងៃៗ រាប់ម៉ឺននាក់ឯណោះ។ ការប្រគំតន្ត្រីនេះដែរ បានធ្វើឲ្យ IU ក្លាយជាតារាទោលនារីកូរ៉េដំបូង ដែលកាន់កាប់ព្រឹត្តិការណ៍អស្ចារ្យនេះ ដល់ទៅ ២ ថ្ងៃ (ថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២) ក្នុងពហុកីឡដ្ឋាន Jamsil ដែលជាទីតាំងដ៏ធំ។

ពេលវេលាពិសេសៗជាច្រើនៗផ្សេងទៀត នាងក៏បានបង្កើតជូនជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានជូនដល់អ្នកគាំទ្រ ហើយបំពេញចិត្តគ្រប់គ្នាជាទីពេញចិត្តបំផុត៕

ដលស្រង់ពី៖ Sabay