Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំបុត្រចូលមើលការប្រគំតន្ត្រី BTS ក្នុងទីក្រុង Busan លក់ដាច់ខ្ទេចហ្មត់ត្រឹម ១៥នាទី

  • បោះពុម្ព

ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបហើយថា BTS នឹងមានការប្រគំតន្ត្រីដ៏ធំមួយនៅក្នុងទីក្រុង Busan

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដើម្បីគាំទ្រលើកស្ទួយ វេទិកានៃការដេញថ្លៃរបស់ទីក្រុងនេះ ដើម្បីធ្វើជាម្ចាស់ផ្ទះពិព័ណ៌ពិភពលោកឆ្នាំ ២០៣០។ ទោះបីជាកម្មវិធីនេះ ពុំមានការគិតថ្លៃក៏ដោយ ប៉ុន្តែសំបុត្រត្រូវបានចែកចាយតាមរយៈការចាប់ឆ្នោតតាមប្រព័ន្ធអនឡាញ ដោយផ្ដល់រង្វាន់ចំនួន ២ជុំ។ ជុំទី ១ គឺសម្រាប់កន្លែងអង្គុយដែលបានកំណត់ គឺបានតែសម្រាប់អ្នកមានកាតសមាជិកផ្លូវការនាមជា ARMY ប៉ុណ្ណោះ។ នៅថ្ងៃទី ១៩ ខែកញ្ញា ការផ្ដល់ជូនរង្វាន់ជុំទី ២ ក៏បានរៀបចំឡើង ហើយសំបុត្រក៏ត្រូវអស់ក្នុងរយៈពេល ១៥នាទី។

ផ្អែកតាមអ្នកគាំទ្រ ដែលបានតម្រង់ជួរចាប់ឆ្នោតនោះ បានឲ្យដឹងថាមនុស្សចំនួន ៤៥០ ០០០នាក់ ត្រូវចាំសិនទម្រាំដល់វេនខ្លួន។ ប៉ុន្តែកំពុងដំណើរការ ស្រាប់តែម៉ាស៊ីនធំគាំង ដោយសារតែមានមនុស្សច្រើនកកកុញពេក រហូតក្រុមការងារសម្រេចកាត់មកត្រឹម ១៥៦ ០០០នាក់ សិន ក្នុងមួយជើង។ មានព័ត៌មានបញ្ជាក់ថា ទម្រាំវិបសាយដំណើរការទិន្នន័យរួចរាល់ គឺចំណាយពេល ១៥នាទី ប៉ុន្តែជាក់ស្ដែង សំបុត្រទាំងនោះលក់អស់ត្រឹមរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយក្នុងរយៈពេលតិចជាង ១នាទី មានមនុស្សកក់ទុកអស់រលីងទៀត។ ងាកទៅ BTS វិញ បានត្រៀមខ្លួនរួចជាស្រេចក្នុងការឡើងការសម្ដែងចំពោះមុខទស្សនិកជនផ្ទាល់ ចំនួន ១០០ ០០០នាក់។

ការប្រគំតន្ត្រី នឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Busan Asiad Main Stadium រយៈពេល ៩០នាទី។ ផ្អែកតាមសេចក្ដីរាយការណ៍ទៀតសោត Lotte World បានប្រកាសពីគម្រោង "The City” ដែលនឹងរៀបចំកម្មវិធីជាច្រើន ក្នុងទីក្រុង Busan ដើម្បីទទួលស្វាគមន៍ការមកដល់របស់ក្រុមចម្រៀងលំដាប់ពិភពលោក BTS។ មិនត្រឹមតែប៉ុណ្ណោះ ទាំងសណ្ឋាគារ ទីកន្លែងប្រណីតៗ ហេដ្ឋារចនាសម្ព័ន្ធ ក៏នឹងត្រូវរៀបចំតុបតែងជាពិសេសផងដែរ៕

ដកស្រង់ពី៖ Sabay