Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាញ់ប្រហារក្នុងសាលារៀន នៅទីក្រុង Izhevsk ប្រទេសរុស្សី សម្លាប់មនុស្ស ១៣នាក់ របួស២១នាក់

  • បោះពុម្ព

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលគ្រប់គ្រងឧក្រិដ្ឋកម្មធំៗ បានឲ្យដឹងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានស្លាប់ ក្នុងនោះមានកុមារ៧នាក់ និងរងរបួសមនុស្សជាង២០នាក់ ក្នុងការបាញ់ប្រហារនៅសាលារៀនមួយកន្លែងនៃទីក្រុង អ៊ីហ្សេវស៍ (Izhevsk) ដែលមានចម្ងាយប្រហែល ៩៧០គីឡូម៉ែត្រភាគខាងកើតទីក្រុងម៉ូស្គូ ប្រទេសរុស្សី។ ខ្មាន់កាំភ្លើង ពាក់ស្រោមមុខពណ៌ខ្មៅ។

 

ជនសង្ស័យ ស្លៀកសំលៀកបំពាក់ខ្មៅទាំងអស់ ដោយមានសញ្ញាតំណាងឲ្យក្រុមសាសនាមួយ ពណ៌ក្រហមជារង្វង់គូសនៅលើអាវយឺតរបស់ខ្លួន។ ចំណែកជនរងគ្រោះជាមនុស្សពេញវ័យទាំង៦នាក់ រួមមានគ្រូបង្រៀន និងសន្តិសុខ។ ដោយឡែក មនុស្សចំនួន ២១នាក់ ដែលរងរបួស មានកុមារ១៤នាក់។ ហេតុផលនៅពីក្រោយការបាញ់ប្រហារនេះ គឺនៅមិនច្បាស់លាស់ទេ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការបាញ់ប្រហារនៅសាលារៀនជាច្រើនក្នុងប្រទេសរុស្សី។ ដោយឡែកនៅក្នុងខែមេសា ឆ្នាំ២០២២ បុរសប្រដាប់អាវុធម្នាក់ បានសម្លាប់កុមារ២នាក់ និងគ្រូបង្រៀននៅសាលាមត្តេយ្យមួយនៅតំបន់ អ៊ុលយ៉ានូស្ក៍ មុនពេលធ្វើអត្តឃាតខ្លួនឯង នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។