Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ដាយ Tangmo ទម្លាយការពិត តបចចាមអារ៉ាមថា Bird មានសង្សារថ្មី និងរឿងចែកលុយឲ្យកូនប្រុសម្នាក់នេះ

  • បោះពុម្ព

មួយរយៈចុងក្រោយ មានព័ត៌មានផ្ទុះឡើងថា Bird ដែលជាគូស្នេហ៍របស់ Tangmo Nida មានទំនាក់ទំនងជាមួយអ្នកថ្មី ព្រោះមានអ្នកឃើញលោកទៅ Pattaya ជាមួយគ្នា។

ប៉ុន្តែគ្រប់យ៉ាងគ្រាន់ជាការសន្និដ្ឋាន តាមការមើលឃើញ ពុំទាន់មានភាពច្បាស់លាស់ រហូតដល់ ម្ដាយរបស់ Tangmo បកស្រាយ ទើបគ្រប់គ្នាស្ងប់ចិត្ត។ ពេលផ្ដល់បទសម្ភាសជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍របស់ **Thairath** គឺ **Channel 32** លោកស្រី តបនូវសំណួរជាច្រើនដូចតទៅ៖ Thairath៖ «តើអ្នកម៉ែបានទាក់ទងនិយាយគ្នាជាមួយនឹង Bird ទេ?» ម្ដាយ Tangmo៖ «ពេលខ្លះ បាននិយាយគ្នាដែរ! គាត់នៅតែដូចដើម មិននិយាយស្ដីអ្វីច្រើនទេ មិនសូវចង់បានអ្វីពីអ្នកណាទេ ហើយក៏មិនសូវចង់ធ្វើអ្វីដែរ។

គាត់នៅតែនឹករលឹកដល់អូន Mo! ឯដំណឹងថា គាត់មានសង្សារថ្មីនោះ ក៏មិនមែនដែរ គាត់មិនទាន់មានថ្មីទេណា! ពេលថ្ងៃខួបកំណើតរបស់អូន Mo កាលពីពេលកន្លងទៅ គាត់បានយកភួងផ្កា និងប៉េងប៉ោង និង Postcard មកព្យួរពេញនៅមាត់ទ្វារផ្ទះអូន Mo។ ការដែលអ្នកនិយមលេងបណ្ដាញសង្គមលើកឡើងថា Bird មានមិត្តស្រីថ្មីនោះ គឺមិនសមហេតុផលទេ! Bird មិនមែនជាមនុស្សបែបនោះឡើយ! ដែលទៅមានសង្សារថ្មីលឿនបែបហ្នឹងនោះ។ គាត់មានចរិតស្លូតបូត គួរសម មិនសូវនិយាយស្ដីអីច្រើនទេ! តើអាចទៅញ៉ែស្រីណាផ្សេងយ៉ាងម៉េច? គ្មានផ្លូវទេ! ជាមួយអូន Mo នៅតាមមើលគ្នាដល់ទៅ ៨ ឆ្នាំ ទម្រាំទាក់ទងគ្នាជាសង្សារ។

Thairath៖ «តើអ្នកម៉ែ នឹងបែងចែកលុយ មួយផ្នែកឲ្យទៅ Bird ទេ?»

ម្ដាយ Tangmo៖ «ម៉ែពិតជាមានបំណងចែកឲ្យ Bird! ចង់ឲ្យគាត់យកទៅធ្វើជាដើមទុន ធ្វើអាវយឺតលក់ អាវគាត់លក់ដាច់ណាស់ ដាច់អស់ហ្មង! ម៉ែចង់ឲ្យគាត់យកលុយទៅធ្វើរឿងអស់ហ្នឹង តែគាត់មិនព្រមទទួលឡើយ។

ទោះជាជម្រុញឲ្យយកយ៉ាងណា ក៏មិនទទួលលុយដែរ គាត់ក៏ប្រាប់អ្នកម៉ែថា គាត់មានហើយ គាត់មិនព្រមយកទេ ម៉ែពិតជាស្រឡាញ់ Bird ដូចជាកូនម្នាក់ដែរ ព្រោះគាត់ក៏ជាកូនប្រសារម៉ែដែរ! បើសិនគាត់កាត់សក់ខ្លីណា៎ គាត់នឹងសង្ហា គឺកាន់តែសង្ហាហ្មង! មុខក៏ស្អាត ហើយក៏ខ្ពស់ទៅទៀត Bird គាត់ជាមនុស្សដែលរៀបរយ គាត់មិនចេះនិយាយភាសារញ៉េរញ៉ៃទេណា៎ គាត់និយាយមានរបៀប! ទោះបីមើលមករាងកាច តែចរិតពិតគឺល្អណាស់! គាត់បានទៅយាមអូន Mo រាល់ថ្ងៃ កាលធ្វើបុណ្យសព! គាត់ក៏នៅតាមរបៀបគាត់បែបហ្នឹង! គាត់នឹងប្រតិកម្មតបវិញខ្លាំងៗ នៅពេលណាដែលមានអ្នកថាឲ្យគាត់អាក្រក់ៗ។ ដូចរឿងដែលមានព័ត៌មានថា មានប្រពន្ធថ្មីហើយ គាត់ក៏តបវិញខ្លាំងដែរ»៕

ដកស្រង់ពី៖ Sabay