Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPhone 14 Pro Max ជាប់ឈ្មោះជាអេក្រង់ល្អបំផុតលើទីផ្សារបច្ចុប្បន្ន

  • បោះពុម្ព

iPhone 14 Pro Max ទទួលបានពានរង្វាន់ថា ជាអេក្រង់ស្មាតហ្វូនល្អបំផុត នេះបើយោងតាមការរង្វាយតម្លៃ បច្ចេកវិទ្យាអេក្រង់ប្រចាំឆ្នាំរបស់ DisplayMate។

DisplayMate បានរង្វាយតម្លៃពិន្ទុ A+ ដល់អេក្រង់របស់ iPhone 14 Pro Max។ ការវាយតម្លៃនេះផងដែរ គឺចូលមកជំនួសតំណែង iPhone 13 Pro Max ដែលទទួលពានកាលពីឆ្នាំមុន។ អេក្រង់ LTPO OLED មានចាប់ពី 1Hz ដល់ 120Hz ជំនួសឱ្យ 10Hz ដល់ 120Hz ដែលអនុញ្ញាតឱ្យមានជម្រើសបង្ហាញអេក្រង់ជានិច្ចដែលមានថាមពលទាប បូករួមទាំងតំបន់បង្ហាញដែលអាចប្រើបានច្រើនជាងជាមួយ Dynamic Island ។

គួរបញ្ជាក់ថាអេក្រង់របស់ iPhone 14 Pro Max ត្រូវបានកែលម្អរបន្ថែម ដូចជាប្រើបច្ចេកវិទ្យា LTPO OLED អាចទ្រទ្រង់ refresh rate ឱ្យនៅទាបត្រឹម 1Hz និងអាចឡើងដល់ 120Hz ធ្វើឱ្យស៊ីថាមពលតិច និងអាចប្រើមុខងារ always-on display បាន បន្ថែមពីនេះវាក៏ជាអេក្រង់បង្រួមឱ្យមានថ្ងាសឆកតូច ដែល Apple ហៅថា Dynamic Island មានចលនារីករួមនិងរសរវើកទៅតាមកម្មវិធីនិងមុខងារដែលប្រើប្រាស់។

បន្ថែមពីនេះ DisplayMate ក៏បានរកឃើញថា iPhone 14 Pro Max អាចតម្លើងកម្រិតពន្លឺខ្ពស់ peak brightness ដល់ទៅ 2300 nits ខណៈ Apple ផ្សព្វផ្សាយថាអាចឡើងដល់ 2000 nits ក៏ដោយ ដែលចំនួននេះវាច្រើនជាង iPhone 13 Pro Max គុណនឹងពីរឯណោះ៕

ដកស្រង់ពី៖Sabay