Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័ត៌មានមួយចំនួននៃដំណឹងស្នេហារបស់ Park Min Young និងលោក Kang ដែលជាអភិជន

  • បោះពុម្ព

តារាសម្ដែង Park Min Young បានវិលមកជាថ្មី ក្លាយជាប្រធានបទពេញបណ្ដាញសង្គមនៅថ្ងៃនេះ ក្រោយមានដំណឹងចចាមអារ៉ាមថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ដែលមានត្រកូល Kang ហើយជាបុរសអ្នកមានទ្រព្យសម្បត្តិលំដាប់សេដ្ឋី។

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ផលិតកម្ម Hook Entertainment បានចេញមុខតបតនឹងបណ្ដាញសារព័ត៌មាន ទាក់ទងនឹងព័ត៌មានស្នេហារបស់តារាសម្ដែង Park Min Young។ ក្នុងសេចក្ដីដែលបានចេញផ្សាយគឺ៖ «យើងកំពុងព្យាយាមទាក់ទងសុំការបញ្ជាក់ការពិតហើយ។ Park Min Young ពេលនេះកំពុងជាប់ថតរឿង “love In Contract” របស់ប៉ុស្តិ៍ tvN ដូច្នេះការបញ្ជាក់ការពិតរបស់ពួកយើងអាចនឹងត្រូវបានពន្យារហើយ។

ពួកយើងសុំការយោគយល់ពីអ្នកគ្រប់គ្នាផង ដែលយើងមិនអាចចេញសេចក្ដីថ្លែងការណ៍ណាមួយឲ្យបានលឿន»។ ផ្អែកតាមបណ្ដាញសារព័ត៌មានបានឲ្យដឹងថា Park Min Young កំពុងទាក់ទងស្នេហាជាមួយនឹង Mr. Kang អ្នកដែលគេដឹងថាមានទ្រព្យសម្បត្តិហូរហៀរ។ សារព័ត៌មានខ្លះថែមទាំងស៊ើបដឹងទៀតថា Mr. Kang ទំនងជាម្ចាស់លាក់មុខ របស់ Bithum (Platform ផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូធំទីពីររបស់កូរ៉េខាងត្បូង)។

បន្ថែមពីលើនេះ ក៏មានការឲ្យដឹងដែរថា Park Min Young ត្រូវបានគេប្រទះឃើញថា កំពុងរីករាយនឹងទំនាក់ទំនងជាមួយនឹង Mr. Kang នៅផ្ទះខាងប្រុស។ ក្រៅពីនេះ គេសង្កេតឃើញថា Park Min Young បានទៅកាន់វីឡាបុរសម្នាក់នេះញឹកញាប់ដែរ ដើម្បីការងារមួយចំនួន ដែលផ្ទះនោះមានទីតាំងនៅក្នុងតំបន់អភិជន Hannam The Hill។ យ៉ាងណា ព័ត៌មានទាំងឡាយត្រឹមស្ថិតនៅជាដំណឹងចចាមអារ៉ាមនៅឡើយ ព្រោះគ្រប់គ្នានៅរង់ចាំការបញ្ជាក់ច្បាស់ផ្លូវការពីសាមីខ្លួនសិន៕

ដកស្រង់ពី៖ Sabay