Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mitsubishi Outlander PHEV ឆ្នាំ២០២៣ ប្រើសាំងផង សាកភ្លើងផង ជិះ១០០គ.ម ស៊ីត្រឹម៣លីត្រ

  • បោះពុម្ព

ក្រុមហ៊ុន Mitsubishi ទើបតែបានបង្ហាញសមត្ថភាពនៃរថយន្ត SUV ដំណើរការដោយម៉ាស៊ីន Plug-in Hybrid របស់ខ្លួន គឺម៉ូដែល Outlander PHEV ស៊េរីឆ្នាំ២០២៣ មុនពេលវាបង្ហាញខ្លួនជាផ្លូវការ នៅខែវិច្ឆិកាខាងមុខ។

រថយន្ត Mitsubishi Outlander PHEV ឆ្នាំ២០២៣ ប្រើម៉ាស៊ីន Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង, ម៉ូទ័រអគ្គិសនី២ និង កញ្ចប់អាគុយទំហំ ២០គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបានសរុប ២៤៨សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ហើយវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦០គីឡូម៉ែត្រ ទៀតផង។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញ ជាមធ្យមត្រឹមតែ ៣លីត្រ/១០០គីឡូម៉ែត្រ ប៉ុណ្ណោះ។

រថយន្ត SUV កូនកាត់នេះក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដោយសាកពី ០-៨០% ចំណាយពេលប្រហែល ៣៨នាទីប៉ុណ្ណោះ។ បន្ថែមពីនេះ វាក៏បានបំពាក់ធុងសាំងធំជាងមុន សរុប ៥៦លីត្រ ដែលអនុញ្ញាតឲ្យវាអាចបើកបានចម្ងាយសរុបដល់ ៦៧៦គីឡូម៉ែត្រ ឯណោះ។ យ៉ាងណាមិញ ចំពោះព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវប្រកាសនាពេលក្រោយ ប៉ុន្តែក្រុមហ៊ុន Mitsubishi បានបង្ហាញថា តម្លៃនៃរថយន្ត Outlander PHEV ឆ្នាំ២០២៣ ប្រភេទ ៧កៅអី គឺចាប់ពី ៣៩,៨៤៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖Sabay