Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

iPhone 14 Pro ទទួលបានតំណែងឯកកាមេរ៉ាSelfieល្អផ្ដាច់គេ ទម្លាក់ Huawei P50 Pro ទៅលេខ២វិញ

  • បោះពុម្ព

iPhone 14 Pro ជាប់ជាស្មាតហ្វូនមានកាមេរ៉ា Selfie ល្អដាច់គេលើ DxOMark ដោយដណ្ដើមតំណែងឯករបស់ Huawei P50 Pro។ ក្នុងគេហទំព័រ DxOMark វាទទួលបានពិន្ទុសរុប ១៤៦ ដោយការថតរូបទទួលបានពិន្ទុ ១៣៩ និងការថតវីដេអូទទួលបាន ១៥៤ ពិន្ទុ។

ឆ្លងកាត់ការតេសសាកល្បងវាទទួលគុណសម្បតិ្តដូចជា៖ ការថតរូបនិងវីដេអូមានកម្រិត exposure ជាក់លាក់ល្អ ការថត autofocus និងជម្រៅនៃផ្ទៃរូបធំទូលាយ មានកម្រិត detail ខ្ពស់ កម្រិត balance balance មានតុល្យភាព និង skin tones ល្អ ទាំងនៅកន្លែងភ្លឺនិងការថត indoor ការថតព្រិលផ្ទៃក្រោយមានភាពធម្មជាតិ និងពន្លឺបង្ហាញយ៉ាងល្អផងដែរ iPhone 14 Pro បំពាក់កាមេរ៉ាមុខ 12MP មាន aperture f/1.9 មានមុខងារ Autofocus អាចថតវីដេអូដល់ 4K 24/25/30/60 fps និងថត 1080p (FullHD) 25/30/60 fps។

បន្ថែម៖ DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។ DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ ដែលជាក្រុមហ៊ុនទូរសព្ទធំៗ ហើយនោះក៏ព្រោះតែភាពមិនលំអៀងនៃក្រុមហ៊ុនមួយនេះ៕

 

ដកស្រង់ពី៖Sabay