Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅពីក្រោយភាពលេចធ្លោរបស់ កែវ ហ្សាណា លើក​នេះ ក៏មានចំណែកព្រះកាយច័ន្ទដែរ

  • បោះពុម្ព

ស្របពេលដែលមានការកោតសរសើរលើសមត្ថភាពរបស់កុមារី កែវ ហ្សាណា ដែលជាបេក្ខភាព The Voice Kids Cambodia ទើបគេចាប់ភ្លឹកលើវីដេអូបង្រៀនសិស្សដើរមួយមួយដែលបញ្ចេញដោយព្រះកាយច័ន្ទកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

តាមពិតទៅ កែវ ហ្សាណា គឺជាសិស្សម្នាក់រៀននៅព្រះកាយច័ន្ទ ក្លឹប។ ក្នុងវីដេអូមួយបង្ហាញថា ហ្សាណា ទទួលបានការបង្វឹកដោយផ្ទាល់ពីតារាសម្ដែង និងជាគ្រូបង្រៀនផ្នែកដើរម៉ូត និងសិល្បៈបុរាណអ្នកនាង ព្រះកាយច័ន្ទ។ គួបផ្សំនឹងភាពវ័យឆ្លាត និងមានដុងសិល្បៈតាំងពីក្មេង កែវ ហ្សាណា ត្រូវបានមហាជន ជាពិសេសអ្នកដែលបានទស្សនាកម្មវិធី The Voice Kids Cambodia សប្ដាហ៍ទី១ ទទួលស្គាល់លើសមត្ថភាពរបស់ក្មេងតូចនេះ។

មិនបាននិយាយអ្វីច្រើន ព្រះកាយច័ន្ទ ដែលជាគ្រូបង្វឹករបស់ កែវ ហ្សាណា គ្រាន់តែបញ្ចេញវីដេអូរៀនដើរម៉ូតមួយរបស់ ហ្សាណា និងសិស្សជាច្រើនទៀត ដោយមានភ្ជាប់ឃ្លាដ៏ខ្លីមួយថា៖ "ការហាត់ដើរម៉ូត របស់ព្រះកាយច័ន្ទ ក្លឹប”។ កុមារី កែវ ហ្សាណា មានវ័យ ៦ឆ្នាំ ធ្លាប់ចូលរួមលេងក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង”។ មិនត្រឹមតែមានរូបសម្បត្ដិស្រស់ស្អាត កែវ ហ្សាណា ត្រូវបានគេមើលឃើញថាមានសមត្ថភាពច្រើនមុខក្នុងវិស័យសិល្បៈ គឺមានដូចជា៖ ការដើរម៉ូត ច្រៀង រាំរបាំបុរាណ និងរាំ K-POPជាដើម៕

ដកស្រង់ពី៖ Sabay