Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លែងចង់សំងំហើយ! Baifern ចេញបកស្រាយហេតុផលពីទំនាក់ទំនងជាមួយ Nine នៅទើត្រឹមមិត្ត

  • បោះពុម្ព

Baifern Pimchanok និង Nine Naphat ត្រូវបានគេស្គាល់ថា គឺជាដៃគូសម្ដែងដ៏ស៊ីសង្វាក់ទាំងក្នុង និងក្រៅរឿង។

ដោយសារភាពចុះសម្រុងនឹងគ្នាបែបនេះ ពួកគេក៏ត្រូវបានមហាជនសង្ស័យពីទំនាក់ទំនងពីក្រោយ ថាទំនងឈានទៅរកន័យស្នេហា។ ស្រាប់តែពេលថ្មី Baifern និង Nine វិលមកបង្ហោះរូបភាពជាគូបែប Sweet នឹងគ្នាពេលទៅអ៊ីតាលី រហូតក្លាយជាប្រធានបទជាថ្មី។ ទោះជាយ៉ាងណា រឿងនេះក៏ក្លាយជាចំណីមាត់របស់មហាជនក្នុងការលើកយកមកវែកញែកបែកអូរហូរស្ទឹង រហូត Baifern ដែលជាសាមីខ្លួនចេញមុខមកបកស្រាយច្បាស់ៗតែម្ដង។ នាងបានឲ្យដឹងថា ចេតនាពិតរបស់នាង គឺចង់ញ៉ាំការ៉េមតាមធម្មតាទេ។

អ្នកម្ដាយ (ម៉ាក់របស់ Nine) ក៏បាននិយាយលេងមកកាន់ពួកយើងថា ចង់បានរូបដូចក្នុង Poster រឿង «Friendzone» ក៏ថតលេងតែម្ដងទៅ ដោយមិននឹកស្មានថា ពេល Post ចេញទៅ មើលទៅវាគួរឲ្យស្រឡាញ់បែបនេះសោះ។ Baifern បញ្ជាក់ច្បាស់ៗថា៖ «...ប៉ុន្តែពួកយើងពិតជាមិត្តភ័ក្តិនឹងគ្នាពិតៗមែន អាចមកក្លាយជាកូនស្រីរបស់ម៉ាក់បានដែរអត់? គាត់ (Nine) ក៏មិនបានញ៉ែយើងដែរ ដោយសារយើងជាមិត្តនឹងគ្នា យើងបានធ្វើដំណើរជាមួយគ្នា ដូច្នេះរូបភាពចេញមកក៏បែបសប្បាយៗធម្មតាដែរ។

យើងចាត់ទុកគ្នាត្រឹមជាមិត្តនឹងគ្នា ១០០ភាគរយពិតៗ និងមិនមានគំនិតអ្វីផ្សេងឡើយ! ខ្ញុំយល់ចិត្តអ្នកទាំងអស់គ្នាណាស់ ព្រោះមិត្តភាពរបស់ពួកយើង វាក៏ជាមិត្តភាពដ៏ស្មោះត្រង់ដែរ មិនបានរំពឹងទុកអ្វីឡើយ»៕

ដកស្រង់ពី៖Sabay